តួលេខកូវីដក្នុងអំឡុង​ពេល​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​រយះពេល៣ថ្ងៃ៥/៦/៧/២០២១គេសង្កេត​ឃើញ​ថាតួលេខ​វិជ្ជមាន Covid-19 នៅកម្ពុជាមិន​បាន​ប្រែប្រួល​អ្វី​ច្រើន​ឡើយពោ​ល​​គឺ​ឡើង​ចុះ​បន្តិច​បន្តួច។

តួលេខកូវីដក្នុងអំឡុង​ពេល​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​រយះពេល៣ថ្ងៃ៥/៦/៧/២០២១គេសង្កេត​ឃើញ​ថាតួលេខ​វិជ្ជមាន Covid-19 នៅកម្ពុជាមិន​បាន​ប្រែប្រួល​អ្វី​ច្រើន​ឡើយពោ​ល​​គឺ​ឡើង​ចុះ​បន្តិច​បន្តួច។

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

សម្រាប់​ថ្ងៃទី៧តុលានេះក្រសួងសុខាភិបាល​បាន​ប្រកាស​រក​ឃើញ​អ្នក​វិជ្ជមាន Covid-19 បន្ថែម​ថ្មី២២៤នាក់ទៀតដែល​នោះ​ជា​លទ្ធផល​ចេញ​ដោយ​ម៉ាស៊ីន​ធំ PCR ចំណែក​ជាសះ​ស្បើយ​វិញ៤៩៩នាក់និងស្លាប់១០ករណី។

ជាមួយគ្នានេះកាលពីថ្ងៃទី៦ខែតុលាឆ្នាំ២០២១ក្រសួងបាន​បញ្ជាក់ពីការរកឃើញអ្នកឆ្លងវីរុសកូវីដ១៩នៅទូទាំងប្រទេសមានចំនួន២២១​នាក់ជាសះស្បើយជាង៤០០នាក់ករណីស្លាប់ មាន១៣នាក់។

Sponsor

រីឯកាលពីថ្ងៃទី៥តុលាក៏ក្រសួងសុខាភិបាលប្រកាសថាវិជ្ជ​មាន​ថ្មីៗជាង២០០នាក់ប្រហាក់ប្រហែលគ្នាដែរ។

សូមបញ្ជាក់ថាសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថាការដើរកម្សាន្តរបស់ពលរដ្ឋនៅអំឡុងពេលភ្ជុំបិណ្ឌគឺជាការសាកល្បងធំណាស់ បន្ទាប់ពីមាន​ការចាក់វ៉ាក់សាំងដូសទី២ក៏ដូចជាដូសទី៣។

សម្តេចតេជោ​ថាប្រសិនបើធ្ងន់ធ្ងរក្រោយពិធីបុណ្យនោះ គម្រោងដែលនឹងបើកប្រទេសឡើងវិញគ្រប់វិស័យគឺមិនអាចធ្វើបាននោះទេតែសម្តេចថានឹងតាមដានបញ្ហានេះ។

យ៉ាងណាក៏ដោយករណីវិជ្ជមានថ្មីៗនៅថ្ងៃទី៧តុលាដែលជាថ្ងៃឈប់ចុងក្រោយនៃពិធីបុណ្យមិនទាន់ដឹងទេលុះត្រាមាន​ការប្រកាសរបស់ក្រសួងសុខាភិបាល នាថ្ងៃទី៨តុលាស្អែកនេះជាធម្មតា៕