​LEXUS RX300បោះពួយលឿងរ៉េចង្កូតទៅបុកនិងម៉ូតូសណ្តោងរម៉កឈប់រិតច្រវ៉ាក់បណ្តាលអោយអ្នករិតច្រវ៉ាក់​ស្លាប់នៅកន្លែងរួចបន្តទៅបុកម៉ូតូនិងសំភារះមួយចំនួនទៀត

​LEXUS RX300បោះពួយលឿងរ៉េចង្កូតទៅបុកនិងម៉ូតូសណ្តោងរម៉កឈប់រិតច្រវ៉ាក់បណ្តាលអោយអ្នករិតច្រវ៉ាក់​ស្លាប់នៅកន្លែងរួចបន្តទៅបុកម៉ូតូនិងសំភារះមួយចំនួនទៀត

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កណ្តាល​:​ ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​បានបង្ករ​ឡេីង​ដោយ​រថយន្ត​បេីកបរ​រេចង្កូត​ទៅបុករ៉ឺម៉ក​និងម្ចាស់តូបជួស​ជុលនិងប៉ះអ៊ុតកង់ម៉ូតូ​បណ្តាលអោស្លាប់០១នាក់(នៅកន្លែង)
នៅថ្ងៃ​ទី​៩​ខែ​តុលា​ឆ្នាំ​២០២១​វេលាម៉ោង​១២និង៤៥នាទី​
ស្ថិ​ត​លេី​គណាត់ផ្លូវ​ជាតិ​លេខ៥​ ចន្លោះ​គីឡូម៉ែត្រ​៣៦-៣៧​ ស្ថិត​ក្នុង​ភូមិ​ម្លូ​ម៉ឺន​ឃុំ​ផ្សារ​ដែក​ស្រុក​ពញាឮ​ខេត្ត​កណ្ដាល​ ។

​យោងទៅតាមប្រភពពីកន្លែងបានអោយដឹងថានៅវេលា​ថ្ងៃ​ខែ​ឆ្នាំ​កេីតហេតុ​ខាងលេី​មាន​រថយន្ត​មួយ​គ្រឿង​ម៉ា​ក​LEXUS RX300​ ពណ៌​ខ្មៅ​ ពាក់ផ្លាកលេខ​ បាត់ដំបង​ 2C-1008 បេីកបរក្នុងទិសពី​លិច​ទៅ​កេីត(កំពង់​ឆ្នាំង-ភ្នំពេញ​)​ដោយឈ្មោះ​(អ៊ូជ​ កាញ់​ )ភេទប្រុស​ អាយុ​៤១ឆ្នាំ​មានទីលំនៅ​ភូមិ​ តាភេម​ឃុំ​តាភេម​ស្រុក​ត្រាំកក់​ខេត្តតាកែវ​ (ឃាត់ខ្លួន)​ ។

Sponsor

លុះពេលបេីកបរមកដល់​ចំណុច​កេីតហេតុ​ខាងលេី​បានរេចង្កូត​ទៅ​ខាងស្តាំដៃ​បុកពីក្រោយរ៉ឺម៉ក​ដែលកំពង់ចត​រិតច្រវ៉ាក​ម៉ូតូ​និងបូមខ្យល់កង់រ៉ឺម៉ក​ធ្វេីអោយរ៉ឺម៉កបុកផ្ទុប​ជាមួយអ្នកកំពង់រិតច្រវ៉ាក់ម៉ូតូ​ស្លាប់ភ្លាម​ៗនៅកន្លែងកេីតហេតុ​តែម្តង​។

សំភារៈ​ដែលរងកាខូចខាតមានខូចខាតរថយន្តអ្នកបង្ករ១​គ្រឿង​ ម៉ូតូសណ្តោង​រ៉ឺម៉ក​០១គ្រឿង(ស្រាល)
ធុងខ្យល់សំរាប់បូមខ្យល់០១គ្រឿង(ស្រាល)

សមត្ថកិច្ច​បានអោយដឹងថាសព​មានឈ្មោះ​ ស៊ុន​ សុជាតិ​ ភេទប្រុស​ អាយុ៣១​ឆ្នាំ​អាស័យ​ដ្ឋាន​បច្ចុប្បន្ន​ភូមិ​អំពិលផ្អែម​ ឃុំ​វិហារ​លួង​ស្រុក​ពញាឮ​ខេត្ត​កណ្ដាល​ ។

ចំណែកម៉ូតូ​សណ្តោង​រ៉ឺម៉ក​ម៉ាក​ HONDA DREAM ធុន​ C125​ ពណ៌​ខ្មៅ​ពាក់ផ្លាកលេខ​ ភ្នំពេញ​ 1N-​ 9863​ ចតនៅលេីចិញ្ចេីមផ្លូវ​ទិសដៅ​ពីលិច​ទៅ​កេីត​ជាកម្ម​សិទ្ធិ​របស់ឈ្មោះ​ សៀន​ ហ៉ឺន​ ភេទប្រុស​អាយុ​៣០​ឆ្នាំ​មានទីលំនៅ​ភូមិ​ គ​ឃុំ​ថ្មឥដ្ឋ​ ស្រុក​កំពង់​ត្រឡាច​ខេត្ត​កំពង់ឆ្នាំង​ ។

ក្រោយ​ពេល​កេីតហេតកម្លាំងផ្នែក​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កេីតហេតុ​បន្ទាន់​ធ្វេីការសម្រួល​ចរាចរណ៍​គូសដៅកន្លែង​កេីត​ហេតុ​រួចនាំយក​មធ្យោបាយ​ពាក់​ព័ន្ធ​មក​រក្សាទុក​ជាបណ្តោះ​អាសន្ន​នៅអធិការដ្ឋាន​នគរបាល​ដេីម្បី​បន្ត​នីតិ​វិធី​ ។