វ៉ាស៊ីនតោន: យោងទៅតាមកាចេញផ្សាយរបស់ Channel News Asia (CNA) កាលពីថ្ងៃទី៩ខែតុលានេះលេីកឡេីងពីកាអនុម័តនៅថ្ងៃទី២០ខែកញ្ញារដ្ឋបាលលោក ចូ បៃដិន បានប្រកាសជាសាធារណៈថាសហរដ្ឋអាម៉េរិកនឹងដកការរឹតបន្តឹងការធ្វើដំណើរលើអ្នកដំណើរតាមយន្តហោះមកពី៣៣ប្រទេសរួមមាន៖ ចិន ឥណ្ឌា ប្រេស៊ីល និងអឺរ៉ុបដែលមនុស្សភាគច្រើនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងពេញលេញប៉ុន្ដែមិនបានបញ្ជាក់ពីប្រភេទវ៉ាក់សាំងណានឹងត្រូវទទួលយកបាននោះទេ ។
មន្ត្រីអ្នកនាំពាក្យ CDC ម្នាក់ដែលត្រូវបាមស្រង់សម្តីបាននិយាយថា “វ៉ាក់សាំងចំនួន៦ប្រភេទដែលត្រូវបានអនុញ្ញាតដោយ FDA បានអនុញ្ញាតសម្រាប់ការប្រើប្រាស់ចាក់លើអ្នកជម្ងឺនៅគ្រាមានអាសន្ននិងមានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក WHO នឹងបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការធ្វើដំណើរទៅសហរដ្ឋអាមេរិក” ។
CDC បានប្រកាសឱ្យដឹងថា “នៅដើមសប្តាហ៍នេះយើងបានជូនដំណឹងដល់ក្រុមហ៊ុន អាកាសចរណ៍ឱ្យបានជ្រាប អំពីលក្ខខណ្ឌ វ៉ាក់សាំង ដែលយើងនឹងត្រូវទទួលយកបាន ហើយយើងនឹងចេញសេចក្តីណែនាំពីព័ត៌មានលម្អិតនិងតម្រូវការនៃការធ្វើដំណើរត្រូវបានបញ្ចប់។
ក្រុមហ៊ុនអាកាសចរណ៍អាមេរិក មាន៖ American Airlines, Delta Air Lines, United Airlines និងក្រុមហ៊ុនអាកាសចរណ៍ដទៃទៀតបានបញ្ជាក់ថាខ្លួនមានសេចក្តីរីករាយចំពោះការសម្រេចចិត្តរបស់ CDC យល់ព្រមទទួលយកអ្នកដំណើរដែលបានចាក់វ៉ាក់សាំងគ្រប់ដូសអាចធ្វើដំណើរចូលមកសហរដ្ឋអាមេរិកបាន៕

