ការបង្កើតទំនាក់ទំនងរវាងចិននិងជប៉ុនដែលប្រកបដោយ​ស្ថិរភាពមានអំណោយផលដល់សន្តិភាពនិងស្ថិរភាពរបស់អាស៊ីរហូតដល់ពិភពលោក

ការបង្កើតទំនាក់ទំនងរវាងចិននិងជប៉ុនដែលប្រកបដោយ​ស្ថិរភាពមានអំណោយផលដល់សន្តិភាពនិងស្ថិរភាពរបស់អាស៊ីរហូតដល់ពិភពលោក

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ចិន:​ ថ្ងៃទី៨ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនដោយបានលើកឡើងថាប្រទេសចិនសូមកោតសរសើរចំពោះរដ្ឋាភិបាលថ្មីរបស់ជប៉ុនដែលបាន​យកចិត្តទុកដាក់ដល់ការរក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់រវាងប្រទេសទាំងពីរប្រទេសចិនរីករាយបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបតិ្តការជាមួយជប៉ុនក្នុងន័យជំរុញឱ្យបង្កើតទំនាក់ទំនងរវាងចិននិងជប៉ុនដែលសមស្របនឹងតម្រូវការនៃយុគសម័យថ្មីតាមរយៈស្មារតីចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ដើម្បីត្រួសត្រាយអនាគតដ៏ល្អបវរ ។

លោក Fumio Kishida ក៏បានថ្លែងថាក្នុងស្ថានការណ៍អន្តរជាតិនិងតំបន់បច្ចុប្បន្ននេះទំនាក់ទំនងរវាងជប៉ុននិងចិនបាននិងកំពុងឈានចូលយុគសម័យថ្មី។

Sponsor

នេះជាការជួបពិភាក្សាតាមទូរស័ព្ទទាន់ពេលវេលានិងមានសារៈសំខាន់ក្រៃលែងមួយលើកវាច្បាស់ណាស់ថាក្នុងបរិបទបច្ចុប្បន្នដែលពិភពលោកបាននិងកំពុងស្ថិតក្នុងភាពបម្រែបម្រួលដ៏ខ្លាំងនិងការរីករាលដាលនៃជំងឺឆ្លងដែលមិនធ្លាប់មានក្នុងរយៈពេល១រយឆ្នាំតើចិននិងជប៉ុនធ្វើយ៉ាងណាទើបអាចក្តាប់ជាប់ឱកាសនិងពុះពារឧបសគ្គប្រការនេះមិនត្រឹមតែពាក់ព័ន្ធដល់ផលប្រយោជន៍និងសុខសុភមង្គលរបស់ប្រជាជននៃប្រទសេទាំងពីរបុណ្ណោះទេថែមទាំងក៏ពាក់ព័ន្ធដល់សន្តិភាពនិងការអភិវឌ្ឍរបស់អាស៊ីរហូតដល់ពិភពលោកផងដែរ ។

ថ្លែងក្នុងកិច្ចជំនួបតាមទូរស័ព្ទលោក Xi Jinping បានលើកឡើងគំនិតផ្តួចផ្តើមដ៏សំខាន់ដែលបានចង្អុលបង្ហាញយ៉ាងច្បាស់នូវទិសដៅសម្រាប់បង្កើតទំនាក់ទំនងរវាងចិននិងជប៉ុនដែលសមសម្របនឹងតម្រូវការយុគសម័យថ្មី ។

ជាបឋមគួរតែគោរពគោលការណ៍គ្រប់ខដែលត្រូវបានកំណត់ក្នុងឯកសារនយោបាយចំនួន៤រវាងចិននិងជប៉ុនអនុ​វត្តយ៉ាងប្រាកដប្រជានូវគំនិតឯកភាពរួមខាងនយោបាយពោលគឺ “ធ្វើជាដៃគូសហប្រតិបតិ្តការគ្នាទៅវិញទៅមក មិនបង្កជាការគំរាមកំហែងទៅវិញទៅមក” ។

ព្រមពេលជាមួយគ្នានេះភាគីទាំងពីរចិននិងជប៉ុនត្រូវបង្កើនការផ្លាស់ប្តូរខាងអភិបាលកិច្ចនិងការសម្របសម្រួលគោល​នយោបាយសេដ្ឋកិច្ចក្នុងន័យរួមគ្នាគាំពារបរិយាកាសពា​ណិជ្ជកម្មនិងវិនិយោគដែលប្រកបដោយភាពបើកទូលាយនិងយុត្តិធម៌ ។

ក្រៅពីនេះភាគីទាំងពីរចិននិងជប៉ុនគួរតែអនុវត្តពហុភាគីនិយមយ៉ាងពិតប្រាកដដើម្បីគាំពារការ​អភិវឌ្ឍន៍​ដោយសន្តិភាពនិងស្ថិរភាពរបស់ពិភពលោក ។

ដូចពាក្យសំដីរបស់លោកKumiko Habaសាស្ត្រាចារ្យរបស់សកលវិទ្យាល័យ Aoyama Gakuinដែលបាន​លើកឡើងនាពេលថ្មីៗកន្លងទៅនេះថាប្រទេសអាស៊ីមិនត្រូវធ្លាក់ក្នុងអន្ទាក់របស់អាមេរិកនោះទេជប៉ុនគួរតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់អាស៊ី ។

សូមបញ្ជាក់ថាឆ្នាំក្រោយជាខួបទី៥០នៃការស្តារទំនាក់ទំនងការទូតរវាងចិននិងជប៉ុនឱ្យមានភាពប្រក្រតីឡើងវិញពេលជួបពិភាក្សាតាមរយៈទូរស័ព្ទ អ្នកដឹកនាំនៃប្រទេសទាំងពីរ​សុទ្ធតែគូសបញ្ជាក់ថាត្រូវចាត់ទុកឆ្នាំក្រោយជាកាលានុវត្តភាពក្នុងន័យត្រួសត្រាយអនាគតអភិវឌ្ឍន៍ថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

លោក Xi Jinping បានគូសបញ្ជាក់ទៀតថាគួរ “រំលឹកឡើងវិញនូវគោលបំណងដើម និងដើរទៅកាន់ទិសដៅតែមួយ” គោលបំណងដើមគឺអ្វី ? លោក Fumio Kisida នាយករដ្ឋមន្ត្រីជប៉ុនដែលធ្លាប់កាន់មុខតំណែងជារដ្ឋមន្ត្រីការ​បរទេសជប៉ុនគឺដឹងច្បាស់ណាស់ ។

មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថាក្នុងកិច្ចជំនួបតាមរយៈ​ទូរស័ព្ទលោក Fumio Kisida បានថ្លែងថាភាគីទាំងពីរជប៉ុន​និងចិនគួរតែគ្រប់គ្រងការខ្វែងគំនិតតាមរយៈកិច្ចសន្ទនា ។

នៅថ្ងៃដដែលពេលថ្លែងសុន្ទរកថាស្តីពីអភិបាលកិច្ចជាលើកដំបូងលោកក៏បានប្រកាសថានឹងបន្តធ្វើកិច្ចសន្ទនាជាមួយប្រទេសចិនដើម្បីធ្វើកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើន អ្នកផងទាំងពួងរំពឹងថាជប៉ុនមិនមែនបង្ហាញចិត្តស្មោះតាមតែមាត់នោះទេតែគឺត្រូវបង្ហាញពីចិត្តស្មោះក្នុងការអនុវត្តជាក់​ស្តែង ។

ប្រការនេះមិនត្រឹមតែសមស្របនឹងផលប្រយោជន៍មូលដ្ឋាននៃប្រជាជននិងប្រទេសទាំងពីរប៉ុណ្ណោះទេថែមទាំងក៏មានអំណោយផលដល់សន្តិភាពស្ថិរភាពនិងវិបុលភាពរបស់អាស៊ី រហូតដល់ពិភពលោកផងដែរ ៕