ប្រាប់ហើយមិនចេះស្តាប់ពេលស្រវឹងស្រាហក់វាយប្រពន្ធប៉ុន្តែចុងក្រោយត្រូវស្លា.ប់ក្រោមស្នាដៃកាំបិតចិតបន្លែរបស់ប្រពន្ធ

ប្រាប់ហើយមិនចេះស្តាប់ពេលស្រវឹងស្រាហក់វាយប្រពន្ធប៉ុន្តែចុងក្រោយត្រូវស្លា.ប់ក្រោមស្នាដៃកាំបិតចិតបន្លែរបស់ប្រពន្ធ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ : បុរសម្នាក់ត្រូវប្រពន្ធចាក់សម្លាប់ក្រោយពីត្រឡប់ពីផឹកស្រាវិញហេតុនេះកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃអាទិត្យ​ ៣កេីត​ ខែអស្សុជ​​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស​ ២៥៦៥​ ត្រូវនឹងថ្ងៃទី​ ៩​ ខែតុលា​ ឆ្នាំ២០២១ ស្ថិត ក្នុងបន្ទប់ជួលផ្លូវបេតុងភូមិទ្រង់មាន់សង្កាត់អូរបែកក្អមខណ្ឌសែនសុខរាជធានីភ្នំពេញ។

ជនសង្ស័យជាប្រពន្ធមានឈ្មោះ ហុន សាហេន ភេទស្រីអាយុ ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រ បច្ចុប្បន្នស្នាក់ទីតាំងបន្ទប់ជួលនៅកន្លែងកេីតហេតុ ។
រីឯជនរងគ្រោះដែលត្រូវជាប្ដីឈ្មោះ ហុឹម ភក្រ្តា ភេទប្រុសអាយុ ៣៦ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលជាមួយនឹងជនសង្ស័យ។

Sponsor

នៅមុនពេលកេីតហេតុជនរងគ្រោះបានផឹកស្រាស្រវឹងបន្ទាប់មកក៏រករឿងចង់វ៉ៃជនសង្ស័យ ជាប្រពន្ធហេីយជនសង្ស័យក៏បានទាញកូនកាំបិតកាន់និងដៃ ដេីម្បីទុកគំរាមជនរងគ្រោះកុំអោយចូល បេីចូលមកនិងចាក់ ពេលនោះជនរងគ្រោះក៏ហក់ចូលមកវ៉ៃជនសង្ស័យ ស្រាប់តែដួលមកលេីជនសង្ស័យ បណ្ដាលអោយកូនកាំបិតដែលកាន់ជាប់ដៃស្រ្តីជាប្រពន្ធ បានចាក់ចំទ្រូងខាងឆ្វេង រួញជនសង្ស័យបានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដេីម្បីព្យាបាល តែដោយសារមុខរបួសជ្រៅពេក ជនរងេគ្រោះក៏បានដាច់ខ្សល់ស្លាប់តែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកដល់ទីតាំងកន្លែងកើតហេតុក៏ធ្វើកំណត់ហេតុដកហូតវត្ថុតាងបានមួយចំនួនកូនកាំបិតមុខស្រួចមួយ កូនកាំបិតបិទមុខពីរ១។

បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់