ថ្ងៃទី១០ខែតុលា លោកស្រីMerkelនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ដែលកំពុងបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលបានជួបពិភាក្សាជាមួយលោក Bennett ប្រធានាធិបតីអ៊ីស្រាអែលនៅទីក្រុងYerushalaim ដោយបានគូសបញ្ជាក់ពីគោលជំហររបស់ប្រទេសអាល្លឺម៉ង់ចំពោះបញ្ហាប៉ាឡេស្ទីន-អ៊ីស្រាអែលនិងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។
លោកស្រីMerkelបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំបន្ទាប់ពីបញ្ចប់កិច្ចជំនួបថា “ផែនការប្រទេសពីរ”ដែលលើកឡើងដើម្បីដោះស្រាយបញ្ហាប៉ាឡេស្ទីន-អ៊ីស្រាអែលគឺមានសារៈសំខាន់ណាស់ ហើយ “មិនអាចលុបចេញពីការចរចាបានទេ”។
Sponsor
បញ្ហានៃការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វអ៊ីស្រាអែលគឺជាឧបសគ្គធំមួយចំពោះការសម្រេចបាននូវ “ផែនការប្រទេសពីរ”។
និយាយអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់លោកស្រីMerkelបានអំពាវនាវឱ្យអ៊ីរ៉ង់វិលត្រឡប់មកតុចរចាវិញនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយប្រទេសពាក់ព័ន្ធ៕
