បុរសជាកសិករ២នាក់ចូលព្រៃទៅកាត់ឈើមិនប្រយត្ន័បណ្តាលអោយដួលសង្កត់ស្លាប់ម្នាក់ចំណែកម្នាក់ទៀតគេចទាន់

បុរសជាកសិករ២នាក់ចូលព្រៃទៅកាត់ឈើមិនប្រយត្ន័បណ្តាលអោយដួលសង្កត់ស្លាប់ម្នាក់ចំណែកម្នាក់ទៀតគេចទាន់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រះវិហារ: មានករណីបុរសកសិករពីរនាក់ចូលព្រៃទៅកាត់ឈើដួលសង្កត់បណ្ដាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុកឋលពីថ្ងៃទី១០ ខែតុលាឆ្នាំ២០២១នៅត្រង់ចំណុចអូរស្វាយចម្ងាយប្រហែល០៧ គីឡូម៉ែត្រពីភូមិស្ថិតក្នុងភូមិសាស្ត្រភូមិវាលធំឃុំជាំក្សាន្តស្រុកជាំក្សាន្តខេត្តព្រះវិហារ ។

ជនរងគ្រោះឈ្មោះ ឆាំ ឈឿន ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរកសិករ រស់នៅភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

Sponsor

អ្នករួមដំណើរម្នាក់ឈ្មោះ ចាន់ ភាក់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

កម្លាំងជំនាញអធិការដ្ឋានសហការជាមួយប៉ុស្តិ៍នគរបាលបានចុះទៅដល់កន្លែងកើតហេតុ ។

តាមការពិនិត្យរបស់សមត្ថកិច្ចបញ្ជាក់ថាជនរងគ្រោះពិតជាបានកាប់ឈើដួលសង្កត់ដោយខ្លួនឯងពិតប្រាកដមែន ។

សពត្រូវបានប្រគល់ជូនឲ្យសាច់ញាតិយកទៅគេហដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី ៕