រតនគិរីៈ ប្រធានសាខាធនាគារABAរតនៈគីរីម្នាក់ត្រូវបានគារាយ ការណ៍ថាបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ហេតុការនេះកើតឡើងកាលពីវេលាម៉ោង២១និង១០នាទីយប់ថ្ងៃទី១០ខែតុលា ឆ្នាំ២០២១ នៅចំណុចភូមិជ្រីសង្កាត់យក្ខឡោមក្រុងបានលុងខេត្តរតនគិរីខណៈបើករថយន្ត LEXUS ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2S-9873 តាមផ្លូវ ។
ប្រធានសាខាធនាគារABAដែលស្លាប់ឈ្មោះ សយ សារុំ ភេទប្រុស អាយុ៤៤ឆ្នាំជនជាតិខ្មែរមានទីលំនៅស្នាក់នៅផ្ទះជួលស្ថិតនៅក្នុងភូមិជ្រីសង្កាត់យក្ខឡោមក្រុងបានលុង ។
Sponsor
របាយការណ៍បានបញ្ជាក់ទៀតថាមូលហេតុដែលជនរងគ្រោះស្លាប់ដោយសារជនរងគ្រោះបានគាំងបេះដូងខណៈបើករថយន្តធ្លាក់ផ្លូវនៅចំណុចភូមិ-សង្កាត់ ខាងលើ។
ជនរងគ្រោះបានស្លាប់បាត់ទៅហើយខណៈដឹកបញ្ជូនទៅដល់មន្ទីរ ពេទ្យបង្អែកខេត្តរតនគិរី។
សពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

