គ្រូវ័យក្មេងមាត់ឆៅដែលល្បីល្បាញហៅ ឈឹម​នៅក្នុង​ TikTokបានបើកលក់ឱសថបុរាណឈ្មោះ ភ្នំទ្រទ្រង់ ត្រូវគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយចុះឆែកឆេរនិងដកហូតសម្ភារៈមួយចំនួន ដោយសង្ស័យគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ៉ូ អនុប្រធាននិងមាន ការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនិងមន្ត្រីជំនាញពាក់ព័ន្ធរួមទាំងអស់បានចុះធ្វើការត្រួតពិនិត្យទីតាំងលក់ឱសថបុរាណ ភ្នំទ្រទ្រង់ នៅព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ២០២១នេះដោយសង្ស័យថាពុំមានច្បាប់ត្រឹមត្រូវ។

ដោយនៅក្នុងការចុះត្រួតពិនិត្យនេះគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានដកហូតសម្ភារៈមួយចំនួនដើម្បីយកទៅធ្វើការត្រួតពិនិត្យដើម្បីបញ្ជាក់ថាឱសថបុរាណទាំងនោះមិនមានការប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។

Sponsor

លោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ៉ូ អនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានបញ្ជាក់ថាចំពោះការដកហូតសម្ភារៈទាំងអស់នេះគឺត្រូវយកទៅធ្វើតេសឡើងវិញដើម្បីបញ្ជាក់ថា សម្ភារៈទាំងអស់នេះមិនប៉ះពាល់ដល់សុខភាពនិងបានកោះហៅម្ចាស់ឱសថបុរាណមកធ្វើការសួរនាំផងដែរ៕