តារាចម្រៀងមនោសញ្ចេតនានិងអ្នកនិពន្ធបទចម្រៀងលោក ម៉ៃ វឌ្ឍនា បានចេញមុខរិះគន់ទៅលើការផលិតបទចម្រៀងថ្មីរបស់ផលិតកម្មហ្គាឡាក់ស៊ីច្រៀងដោយកញ្ញា តន់ ចន្ទសីមាគឺបទ”Are You OK?” កំពុងតែរងការិះគន់ច្រើន

តារាចម្រៀងមនោសញ្ចេតនានិងអ្នកនិពន្ធបទចម្រៀងលោក ម៉ៃ វឌ្ឍនា បានចេញមុខរិះគន់ទៅលើការផលិតបទចម្រៀងថ្មីរបស់ផលិតកម្មហ្គាឡាក់ស៊ីច្រៀងដោយកញ្ញា តន់ ចន្ទសីមាគឺបទ”Are You OK?” កំពុងតែរងការិះគន់ច្រើន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ៖ លោកម៉ៃ វឌ្ឍនា រិះគន់ក៏ព្រោះតែបទចម្រៀងនេះបានបង្ហាញពីឈុតឆាកនៃការកាន់កាំភ្លើងក្នុងថ្នាក់រៀនដែលលោកចាត់ទុកថាជាការប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យអប់រំ។

អ្នកចម្រៀងនិងជាអ្នកនិពន្ធលោក ម៉ៃ វឌ្ឍនា បានបញ្ចេញយោបល់ដោយការរិះគន់ទៅកាន់ការផលិតបទចម្រៀងមួយនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់លោកថា «ជប៉ុន ចិន ឬខ្មែរ ? សិស្សសាលាណាប្រើកាំភ្លើង? បើជាខ្មែរសកម្មភាពនេះហាក់ប្រមាថដល់ប្រព័ន្ធអប់រំធ្ងន់ធ្ងរណាស់ទាន! សូមមេត្តាចាយប្រាក់ឱ្យបានសមប្រកបផង !»។

Sponsor

ការបញ្ចេញសារនេះមានការបញ្ចេញយោបល់ជាច្រើនរួមទាំងការចែករំលែកពេញបណ្តាញសង្គមដែលមុននេះអ្នកនិពន្ធបទចម្រៀងបែបមនោសញ្ចេតនារូបនេះក៏បានបញ្ចេញសារមួយចំនួនដោយលោកបានលើកឡើងថា “ហេតុតែក្រុមហ៊ុនគេល្អ គេគោរពសិទ្ធិអ្នកនិពន្ធបានល្អណាស់ គ្រាន់តែពាក្យ”Are You OK?” ប្លាប់ៗWith Me In… គេទិញសិទ្ធិតម្លៃ១២០០០ដុល្លារ សូមសរសើរលោកៗ លោកម្ចាស់។

សារនេះដែរក៏ត្រូវបានគេចែករំលែកមួយចំនួន និងបញ្ចេញយោបល់ជាច្រើនផងដែរ។

ទោះជាយ៉ាងណាបើគេក្រឡេកមើលនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រាវិញគេសង្កេតឃើញមានការបញ្ចេញយោបល់ចម្រុះព្រោងព្រាត អមដោយការចែករំលែកជាច្រើននាំឱ្យវីដេអូខ្លីដកស្រង់ពីបទនេះមានអ្នកចូលទស្សនាជិត១លានដងរួចមកហើយត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ។

ខណៈដែលបទចម្រៀងនេះជាភាសារបរទេសវិញក៏បាននិងកំពុង ពេញនិយមផងដែរក្នុងនោះនៅលើបណ្តាញហ្វេសប៊ុកនិងTik Tok ត្រូវបានគេសង្កេតឃើញមានការបញ្ចេញក្បាច់រាំនិងកាយវិការត្រាប់តាមបទចម្រៀងនេះផងដែរ។

មុននេះដែរលោកយឹមតាស្រង់ អ្នកនិពន្ធ និងគ្រប់គ្រងទូទៅរបស់ផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រាក៏បានបញ្ចេញសារមួយចំនួនតបទៅកាន់អ្នករិះគន់ជុំវិញរឿងផលិតកម្មបានទិញសិទ្ធិលើការផលិតបទចម្រៀងខាងលើដោយក្នុងនោះលោកបានរំលេចអំពីប្រវត្តិផលិតកម្មដែលធ្លាប់បានចំណាយប្រាក់សន្ធឹកសន្ធាប់ទិញសិទ្ធិផលិតបទចម្រៀងស្នាដៃមរតកដើមមួយចំនួនយកមកផលិតផងដែរប៉ុន្តែបែរជារងការរិះគន់ទៅវិញខណៈដែលមានការផលិតស្នាដៃមរតកដើមដោយមិនបានគោរពសិទ្ធិនោះបានផ្សព្វផ្សាយពេញបណ្តាញសង្គមយូធូបទៅវិញ៕