ក្រោយពីមានការបង្ហោះរឿងជំពាក់លុយទុងទីនកន្លងទៅពេលនេះតារាសម្តែងស្រីអ្នកនាង សឿ សុធារ៉ា បានចេញមុខសុំទោសតារាកំប្លែងល្បីឈ្មោះ២រូប

ក្រោយពីមានការបង្ហោះរឿងជំពាក់លុយទុងទីនកន្លងទៅពេលនេះតារាសម្តែងស្រីអ្នកនាង សឿ សុធារ៉ា បានចេញមុខសុំទោសតារាកំប្លែងល្បីឈ្មោះ២រូប

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញុះ អ្នកនាង សឿ សុធារ៉ា បានបញ្ជាក់ថាការដែលនាងខ្ញុំផុសឯកសារពួកគាត់ជំពាក់លុយរឿងតុងទីននេះគឺជាការធ្វេសប្រហែស និងយល់ច្រឡំថ្ងៃខែរបស់នាងខ្ញុំទេ។

ដូច្នេះនាងខ្ញុំសូមធ្វើការចេញឯកសារជាផ្លូវការនេះដើម្បីជាការសុំអភ័យទោសដល់បងប្អូនទាំងអស់គ្នា។

Sponsor

ជាពិសេសគឺសុំអភ័យទោសអ្នកនាង ស្រេង សុកាន់ដា( ហៅ ស្រីញ៉ុង ) និងអ្នកនាង ជួន ចាន់រតនា ( ហៅស្រីអយ ) ដែលនាងខ្ញុំបានធ្វើការមិនច្បាស់ជាមួយគាត់ ហើយធ្វើអោយបងប្អូនមានការយល់ច្រឡំដល់ពួកគាត់។

អ្នកនាង សឿ សុធារ៉ា និយាយទៀតថា នាងខ្ញុំសូមជម្រាបថា អ្នកនាងខ្ញុងគាត់បានទូទាត់លុយអោយនាងខ្ញុំដើម្បីបញ្ចប់រឿងតាំងពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ រួចរាល់អស់ហើយ។

ចំណែកអ្នកនាង ស្រី អយ គាត់ក៏បានទូទាត់អោយនាងខ្ញុំដើម្បីបញ្ចប់រឿងតាំងពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ រួចរាល់អស់ហើយដែរ។

គួររម្លឹកថា តារាសម្តែងល្បីឈ្មោះ គឺអ្នកនាង សឿ សុធារ៉ា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១បានធ្វើការបង្ហោះរឿងរ៉ាវដ៏ភ្ញាក់ផ្អើលនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា តារាកំប្លែង ខ្ញុង និង ស្រីអយ បានជំពាក់លុយតុងទីនមិនសងទេ។ ប៉ុន្តែក្រោយពីមានប្រតិកម្មពីតារាកំប្លែងទាំង២រូបនេះ ជាសាមីខ្លួននោះ ស្រាប់តែនៅថ្ងៃទី១១ ខែតុលា អ្នកនាង សឿ សុធារ៉ា ចេញមុខសុំទោសជាសាធារណ:ដោយសារការយល់ច្រឡំ៕