រថយន្ត​សេរីទំនើប Rolls Royce ពាក់ស្លាកលេខកម្ពុជា-MR-IDOL ដែលជារបស់អ្នកនាង ដេត ម៉ាលី បើកបុកក្បាលព្រួញ​ពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរងកាខូចខាតមួយកំណាត់មុខយ៉ាងដំណំទៅលែងរួច

រថយន្ត​សេរីទំនើប Rolls Royce ពាក់ស្លាកលេខកម្ពុជា-MR-IDOL ដែលជារបស់អ្នកនាង ដេត ម៉ាលី បើកបុកក្បាលព្រួញ​ពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរងកាខូចខាតមួយកំណាត់មុខយ៉ាងដំណំទៅលែងរួច

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ​៖ គ្រោះថ្នាក់ចរាចរណ៍រថយន្តស៊េរីទំនើបម៉ាកRolls Royce ពាក់ស្លាកលេខកម្ពុជា-MR-IDOL ដែលជារបស់អ្នកនាង ដេត ម៉ាលីសង្ស័យបើកលឿនហេីយជ្រុលចង្កូតទៅបុកក្បាលព្រួញ​ពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរងការខូចខាតអស់មួយកង់រងខូចខាតមួយកំណាត់មុខយ៉ាងដំណំនៃរថយន្តកាលពីម៉ោងជាង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ខែតុលាឆ្នាំ២០២១នៅចំណុចមុខក្រុមហ៊ុន ប៊ូយ៉ុង បណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក Rolls Royce ពណ៌សមួយគ្រឿងពាក់ស្លាកលេខកម្ពុជា-MR-IDOL ធ្វើដំណើរទិសដៅពីកើតទៅលិចមក ដល់ចំណុចកើតហេតុខាងលើផ្លូវកោងបន្តិចសង្ស័យម្ចាស់បើកលឿនបួងចង្កូតមិនទាន់ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរងការខូចខាតអស់មួយកង់ រួមទាំងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមរាបដល់ដី។

Sponsor

ឯរថយន្តផ្ទប់ជាប់ជាមួយទ្រូវផ្លូវខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។

ក្រោយពីកើតហេតុសមត្ថកិច្ចចរាចរណ៍បានចុះទៅវាស់វែងនិងស្ទួចរថយន្តយកទៅរក្សាទុកដើម្បីអោយម្ចាស់ដោះស្រាយនៅពេលក្រោយ។