មេខ្យល់៧នាក់និងពលករជាង១០០នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងផ្ទះសំណាក់នៅស្រុកកំរៀងនៅ៥ទីតាំងផ្សេងគ្នាដោយបម្រុងលួចឆ្លងដែនចូលប្រទេសថៃ

មេខ្យល់៧នាក់និងពលករជាង១០០នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងផ្ទះសំណាក់នៅស្រុកកំរៀងនៅ៥ទីតាំងផ្សេងគ្នាដោយបម្រុងលួចឆ្លងដែនចូលប្រទេសថៃ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចចុះបង្ក្រាបនិងឆែកឆេរក្នុងផ្ទះសំណាក់នៅស្រុកកំរៀងនៅ៥ទីតាំងផ្សេងគ្នាដោយឃាត់ខ្លួនជនសង្ស័យមេខ្យល់ ៧នាក់និងពលករប្រមាណ១៣០នាក់បម្រុងឆ្លងដែនទៅថៃ។

ការចុះឆែកឆេរនិងបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី១២ខែតុលាឆ្នាំ ២០២១មុនពេលពួកគេប្រុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់។

Sponsor

លោក ម៉ង់ ស៊ី មេបញ្ជាការនគរបាលការពារព្រំដែនគោកវរ:សេនាតូច៨១៩បានប្រាប់ថាក្រោយមានសេចក្ដីរាយការណ៍ហើយនោះ លោកនិងកម្លាំងចម្រុះបានចុះធ្វើការបង្ក្រាបពលករខ្មែរដែលបានមកស្នាក់នៅតាមផ្ទះសំណាក់ចំនួន០៥ទីតាំងផ្សេងគ្នាដោយសង្ស័យថា ពួកគេប្រុងឆ្លងដែនទៅរកការងារធ្វើដោយខុសច្បាប់នៅទឹកដីប្រទេសថៃ។

យោងទៅតាមរបាយការណ៍សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមានមនុស្សចំនួន១៣០នាក់ក្នុងនោះ៧នាក់សង្ស័យជាមេខ្យល់នាំពលករឆ្លងដែនដោយខុសច្បាប់។

ក្រោយពីសមត្ថកិច្ចធ្វើការឃាត់ខ្លួននិងសាកសួរគឺមានមនុស្ស១២៣ នាក់បានសារភាពថាពួកគេពិតជាបម្រុងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃពិតប្រាកដមែនចំណែកជនសង្ស័យចំនួន៧នាក់ដែលសមត្ថកិច្ចសង្ស័យថាជាមេខ្យល់ត្រូវសាកសួរបន្ត។

ក្រោយការឃាត់ខ្លួនសមត្ថកិច្ចក៏បានធ្វើការអប់រំណែនាំរួចក៏បញ្ជូនពួកគេទៅមណ្ឌលចត្តាឡីស័កដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលតាបំប្លែងខ្លួនថ្មិនឹងឲ្យពួកគាត់ត្រឡប់ទៅស្រុកកំណើតវិញ៕