កម្លាំងចម្រុះប្រឆាំងគ្រឿងញៀនបើកកាបង្ក្រាបបានថ្នាំញៀនចំនួន១៦ កញ្ចប់ធំរថយន្តមួយគ្រឿបនិងអ្នកជួញដូរ០២នាក់រួមវត្ថុតាងជាច្រើន

កម្លាំងចម្រុះប្រឆាំងគ្រឿងញៀនបើកកាបង្ក្រាបបានថ្នាំញៀនចំនួន១៦ កញ្ចប់ធំរថយន្តមួយគ្រឿបនិងអ្នកជួញដូរ០២នាក់រួមវត្ថុតាងជាច្រើន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តកំពង់ស្ពឺ៖ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកភ្នំស្រួច កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តនឹងអាជ្ញាធរភូមិឃុំស្រុក បានកិច្ចសហការនិងការដឹកនាំពីកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន (ក៤)ឧត្តមសេនីយ៍ទោ ឃិន សារ៉ាត់ នាយរងមន្ទីប្រឆាំងគ្រឿងញៀន និងបានការសម្របសម្រួលនីតិវិធីពីលោកជំទាវ ចាតសូ រស្មី ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺកំលាំងចម្រុះចុះបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀននៅចំណុចភូមិទី១ឃុំត្រែងត្រយឹងស្រុកភ្នំស្រួច ដោយរឹបអូសបានថ្នាំញៀនចំនួន១៦កញ្ចប់ធំរថយន្តមួយគ្រឿងកាបង្រ្កាបនេះធើទើងកាលពីថ្ងៃទី១២ខែតុលាឆ្នាំ២០២១។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះ គង់ សំណាង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច និង ឈ្មោះ សុខ ស្រីនិត ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹ ស្រុកភ្នំស្រួច។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច រកឃើញម្សៅក្រាមពណ៌ថ្លា ស ចំនួន ១៦កញ្ចប់ធំ រថយន្ត០១គ្រឿង ម៉ាក FORD EVEREST សេរីឆ្នាំ២០២១ ពណ៌ ស ស្លាកលេខ ភ្នំពេញ 2BP-6979 នឹងបានបិតខ្ទប់ផ្ទះ ខាងលើបណ្ដោះអាសន្ន។

Sponsor

បច្ចុប្បន្នជនសង្ស័យទាំងពីនាក់ខាងលើព្រមទាំងវត្ថុតាងបានដកហូត បានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀននៅរាជធានីភ្នំពេញដើម្បីចាត់ ការនីតិវិធីបន្ដ៕