រថយន្តធំម៉ាកហ៊ីណូសណ្ដោងកន្ទុយបើកគេចឡានហ្វតមួយគ្រឿងដែលបើកបញ្ចា្រស់ជ្រុលបុករបងផ្ទះពលរដ្ឋបណ្តាលឲ្យរងខូចខាត

រថយន្តធំម៉ាកហ៊ីណូសណ្ដោងកន្ទុយបើកគេចឡានហ្វតមួយគ្រឿងដែលបើកបញ្ចា្រស់ជ្រុលបុករបងផ្ទះពលរដ្ឋបណ្តាលឲ្យរងខូចខាត

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ: រថយន្តធំសណ្តោងកន្ទុយបើកគេចរថយន្តតូចបើកបញ្ចា្រសទិសជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋរងកាខូចខាតហេតុការនេះកើតឡើងនៅថ្ងៃទី១៣ខែតុលាឆ្នាំ២០២១នៅតាមផ្លូវបេតុងភូមិបឹងធំទី២សង្កាត់បឹងធំខណ្ឌកំបូលរាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេបានឃើញម៉ាកហ៊ីណូពណ៌ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ 3G-8957 សណ្ដោងកន្ទុយរ៉ឺម៉កបើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតចំណែករថយន្តធុនតូចពុំស្គាល់ស្លាកលេខបានបើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចបញ្រ្ចាសទិសគ្នាហើយបានបើកភ្លើងស៊ីញ៉ូស្ដាំតែបែរជាបត់ឆ្វេងទៅវិញលុះពេលទៅដល់ត្រង់ចំណុចកើតហេតុស្រាប់តែរថយន្តធុនតូចនោះ បែរជាបត់ឆ្វេងចូលទៅក្នុងភូមិវិញជាហេតុធ្វើឲ្យរថយន្តហ៊ីណូខំគេចចេញមកខាងស្ដាំហើយក៏ជ្រុលទៅបុករបងផ្ទះអ្នកភូមិបណ្ដាលឲ្យបាក់អស់១ផ្ទាំងហើយរថយន្តក្រពឹតខ្ទេចមុខតែម្ដងបន្ទាប់មករថយន្តធុនតូចនោះបានបើកគេចបាត់ ។

Sponsor

ខាងភាគីម្ចាស់រថយន្តធ្វើការសម្របសម្រួលចេញសំណងថ្លៃខូចខាតរបងជាមួយម្ចាស់ផ្ទះដើម្បីបញ្ចប់រឿង ៕