ជនជាតិវៀតណាមម្នាក់សង្ស័យប្រើប្រាស់សារធាតុញៀនលើសកម្រិតដើរ ឡើងលើស្ពានអាកាសដីហុយលោតទម្លាក់ខ្លួនចុះក្រោមបណ្តាលអោយរងរបួសធ្ងន់

ជនជាតិវៀតណាមម្នាក់សង្ស័យប្រើប្រាស់សារធាតុញៀនលើសកម្រិតដើរ ឡើងលើស្ពានអាកាសដីហុយលោតទម្លាក់ខ្លួនចុះក្រោមបណ្តាលអោយរងរបួសធ្ងន់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ៖ យុវជនម្នាក់សង្ស័យប្រើប្រាស់សារធាតុញៀនលើសកម្រិត បានឡើងទៅលើស្ពានអាកាសដីហុយរួចលោតទម្លាក់ខ្លួនចុះមកក្រោមបណ្តាលអោយរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលនៅម៉ោង៧នឹង ៥០នាទីព្រឹកថ្ងៃទី១៤ខែតុលាឆ្នាំ២០២១ស្ថិតនៅលើផ្លូវភ្នំពេញហា ណូយកែងនិងផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ។

ប្រភពពីបុរសម្នាក់ដែលធ្លាប់ស្គាល់យុវជនខាងលើបានឲ្យដឹងថា យុវជនរូបនេះមាន ឈ្មោះ អាត់ មានអាយុជាង២០ឆ្នាំជាជនជាតិវៀតណាមស្នាក់នៅម្តុំវត្តព្រះពុទ្ធ។

Sponsor

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថានៅមុនពេលកើតហេតុមានយុវជនម្នាក់វ័យជាង២០ឆ្នាំបានដើរឡើងសំដៅលើស្ពានអាកាសដីហុយប៉ុន្តែត្រូវបានសមត្ថកិច្ចឃើញសង្ស័យក៏ដេញនិងហាមឃាត់ឲ្យចុះទៅខាងក្រោមវិញលុះមួយសន្ទុះក្រោយមកស្រាប់តែយុវជនខាងលើបានដើរឡើងលើស្ពានអាកាសដីហុយម្ដងទៀតហើយមិនដឹងជាយ៉ាងម៉េចក៏លោតទម្លាក់ខ្លួនពីលើនិងស្ពានដែលមានកម្ពស់៥,៥ម៉ែត្រ ចុះមកក្រោមដល់ដីបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរដេកស្តូកស្តឹងនិងកណ្ដាលផ្លូវ និងបង្កឲ្យមានការកកស្ទះចរាចរណ៍មួយសន្ទុះផងដែរ។

សមត្ថកិច្ចបន្តថាយុវជនខាងលើនេះបានប្រើប្រាស់នូវសារធាតុលើសកម្រិតទើបធ្វើអោយបាត់បង់ការគ្រប់គ្រងសតិអារម្មណ៍និងរវើរវាយហើយក៏លោតទម្លាក់ខ្លួនចុះពីលើស្ពានតែម្តង។

ក្រោយកើតហេតុយុវជនខាងលើត្រូវបានសមត្ថកិច្ចទាក់ទងទៅខាងរថយន្តសង្គ្រោះបន្ទាន់ដើម្បីអោយមកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរដើម្បីកុំអោយមានការកកស្ទះចរាចណ៍ដល់ប្រជាពលរដ្ឋធ្វើដំណើរ៕