អាស៊ានគ្រោងពិភាក្សាក្នុងការដកមេដឹកនាំមីយ៉ាន់ម៉ាចេញពីកិច្ចប្រជុំកំពូលនៅថ្ងៃខាងមុខនេះ

អាស៊ានគ្រោងពិភាក្សាក្នុងការដកមេដឹកនាំមីយ៉ាន់ម៉ាចេញពីកិច្ចប្រជុំកំពូលនៅថ្ងៃខាងមុខនេះ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

អាស៊ាន៖ ក្នុងជំនួបមួយរដ្ឋមន្រ្តីការបរទេសអាស៊ីអាគ្នេយ៍បានពិភាក្សាអំពីការដកប្រមុខយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ពីកិច្ច ប្រជុំកំពូលប្រចាំតំបន់នាពេលខាងមុខនេះ។

កិច្ចប្រជុំនេះបានកើតឡើងចំពេលយោធាមីយ៉ាន់ម៉ាបដិសេធអនុញ្ញាតឲ្យបេសកជនក្នុងតំបន់ចូលទៅជួបជាមួយមេដឹកនាំធ្លាក់តំណែងគឺលោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងត្រូវបានជំនុំជម្រះក្តីលើការ ចោទប្រកាន់ជាច្រើនចាប់តាំងពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីត្រូវបានផ្តួលរំលំនៅក្នុងរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ។

Sponsor

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានយល់ព្រមលើការមូលមតិគ្នាចំនួន៥ចំណុចជាមួយលោក Min Aung Hlaing កាលពីខែ មេសា ប៉ុន្តែសមាជិកមួយចំនួននៃប្លុកនេះបានរិះគន់ការខកខានរបស់យោធាក្នុងការអនុវត្តផែនការនេះដែលរួមបញ្ចូលទាំងការសន្ទនាគ្នាជាមួយគ្រប់ភាគីការចូលទៅក្នុងប្រទេសក្នុងលក្ខខណ្ឌមនុស្សធម៌និងបញ្ចប់អរិភាពផងដែរ។

កិច្ចប្រជុំតាមអនឡានដែលមិនបានគ្រោងទុកនេះត្រូវរៀបចំឡើងដោយប្រធានអាស៊ានគឺប្រទេសព្រុយណេ។

ប្រទេសម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ីបានបង្ហាញថាពួកគេពេញចិត្តក្នុងការដកលោក Min Aung Hlaing ចេញពីកិច្ចប្រជុំកំពូលនៅថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែតុលាប៉ុន្តែបានជំរុញឲ្យមានការឯកភាពគ្នាក្នុងចំណោមរដ្ឋអាស៊ានចំនួន៩ទៀត។

ទន្ទឹមនោះរដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Teodoro Locsin បានសម្តែងការគាំទ្រចំពោះការដកលោក Min Aung Hlaing ចេញ ពីកិច្ចប្រជុំកំពូលនាពេលអនាគតដោយបន្ថែមថាអាស៊ានលែងមាន លទ្ធភាពប្រកាន់ជំហរអព្យាក្រឹត្យលើប្រទេសមីយ៉ាន់ម៉ាទៀតហើយ។

ទោះបីជាយ៉ាងណាក៏ដោយអ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាលោក Zaw Min Tun មិនបានឆ្លើយតបនឹងការហៅទូរស័ព្ទសុំការអត្ថាធិប្បាយអំពីកិច្ចប្រជុំនេះបានទេហើយក្រសួងការបរទេសព្រុយណេក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើតាមអ៊ីមែលសុំការអត្ថាធិប្បាយដែរ៕
ពី Reuters