ប្រតិបត្តិការបង្ក្រាបឆែកឆេរទីតាំងបទល្មើសធនធានរ៉ែមួយកន្លែងនៅតំបន់សំពៅលូនដោយប្រព្រឹត្តប្រត្តិកម្មគីមីកំពុងសាងសង់កន្លែងកញ្ជ្រែងរែងមាសកំពុងដំណើរការដាក់ម៉ាស៊ីនភ្លើងចំនួន៤គ្រឿងម៉ា ស៊ីនខ្យល់មួយគ្រឿងនិងឧបករណ៍មួយចំនួនដែលបម្រើឱ្យការប្រព្រឹត្ត បទល្មើសអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាត

ប្រតិបត្តិការបង្ក្រាបឆែកឆេរទីតាំងបទល្មើសធនធានរ៉ែមួយកន្លែងនៅតំបន់សំពៅលូនដោយប្រព្រឹត្តប្រត្តិកម្មគីមីកំពុងសាងសង់កន្លែងកញ្ជ្រែងរែងមាសកំពុងដំណើរការដាក់ម៉ាស៊ីនភ្លើងចំនួន៤គ្រឿងម៉ា ស៊ីនខ្យល់មួយគ្រឿងនិងឧបករណ៍មួយចំនួនដែលបម្រើឱ្យការប្រព្រឹត្ត បទល្មើសអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាត

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ត្បូងឃ្មុំៈ សមត្ថកិច្ចចម្រុះដឹកនាំដោយលោក សូ សុវិទ្យា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំបានចុះបង្ក្រាបឆែកឆេរទីតាំងបទ ល្មើសធនធានរ៉ែកាលពីថ្ងៃទី១៤ខែតុលាឆ្នំា២០២១នេះនៅតំបន់សំពៅលូនស្ថិតក្នុងភូមិបុស្សតាអឹមឃុំជាំតាម៉ៅស្រុកមេមត់ ។

ប្រតិបត្តិការបង្ក្រាបនោះសមត្ថកិច្ចបានរុករកឃើញវត្ថុតាងពាក់ពន្ធ័បទល្មើសធនធានរ៉ែរួមមានអណ្តូងបិទមួយកន្លែងកំពុងធ្វើសកម្មភាព, អាងប្រព្រឹត្តកម្មគីមីមួយកន្លែងកំពុងសាងសង់,កន្លែងកញ្ជ្រែងរែង មាសមួយកន្លែងកំពុងដំណើរការ,ម៉ាស៊ីនភ្លើងចំនួនបួនគ្រឿង,ម៉ាស៊ីនខ្យល់មួយគ្រឿងនិងឧបករណ៍មួយចំនួនដែលបម្រើឱ្យការប្រព្រឹត្ត បទល្មើសរុករ៉ែអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាត។

Sponsor

សមត្ថកិច្ចបានសម្រេចដកហូតឃាត់ទុកវត្ថុតាងនៃបទល្មើសធនធានរ៉ែមានម៉ាស៊ីនខ្យល់ពីរគ្រឿង,ម៉ាស៊ីនភ្លើងនិងឌីណាម៉ូ ប្រាំ គ្រឿង,ម៉ា ស៊ីនត្រើយមួយគ្រឿង,ម៉ូទ័រមួយគ្រឿង,ម៉ាស៊ីនត្បាល់អុកមួយ គ្រឿង, ម៉ាស៊ីនត្បាល់កិនកញ្ជ្រែងញាក់មួយគ្រឿង។

ការឆែកឆេរនិងដកហូតវត្ថុតាងក្នុងបទល្មើសធនធានរ៉ែនេះគឺដើម្បីចាត់ការតាមនីវិធី។

បង្ក្រាបបទល្មើសជាក់ស្តែងបានរកឃើញវត្ថុតាងនិងដកហូតវត្ថុតាង ដែលមានទីតាំងខាងលើមានម្ចាស់ឈ្មោះលោកស្រី ថុល ធីណាន់ គឺពុំមានវត្តមាននៅកន្លែងឆែកឆេរដោយវត្តមានមេការឈ្មោះ លោក នុន វុទ្ធី អាយុ៣៧ឆ្នាំមានទីលំនៅភូមិពូទុងឃុំចុងផ្លាស់ស្រុកកែងសីម៉ា ខេត្តមណ្ឌលគិរី។

មុនឈានដល់ការឆែកឆេរនិងដកហូតវត្ថុតាងក្នុងបទល្មើសធនធានរ៉ែ នៅតំបន់សំពៅលូនស្ថិតក្នុងភូមិបុស្សតាអឹមឃុំជាំតាម៉ៅស្រុកមេមត់នេះគឺមន្ត្រីជំនាញបានចុះទៅធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងត្រូវឆែកឆេរដោយទុកពេលឱ្យរុះរើខ្លួនឯង។

ប៉ុន្តែម្ចាស់ឬអ្នកគ្រប់គ្រងមិនបានអនុវត្តតាមកិច្ចសន្យាឡើយ ពិសេសតំបន់សំពៅលូនេះរាជរដ្ឋាភិបាលបានសម្រេចប្រគល់សិទ្ធិឱ្យក្រុមហ៊ុន របស់ប្រទេសអូស្ត្រាលីឈ្មោះ រ៉ឺនេសង់ មីនើរ៉ល រុករករ៉ែមាសលើផ្ទៃដី ១០០គីឡូម៉ែត្រក្រឡារយៈពេល២៤ខែ៕