ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបណ្តាលអោយមនុស្សប្រុសស្រីចំនួន៣នាក់ស្លាប់នៅតាមចិញ្ចើមផ្លូវនៅនិងមនុស្សប្រុស ស្រី៣នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបណ្តាលអោយមនុស្សប្រុសស្រីចំនួន៣នាក់ស្លាប់នៅតាមចិញ្ចើមផ្លូវនៅនិងមនុស្សប្រុស ស្រី៣នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ: យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន៣នាក់បានស្លាប់នៅតាមចិញ្ចើមផ្លូវនៅនឹងកន្លែងកើតហេតុនិងមនុស្សប្រុស ស្រី៣នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីមានបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើក រថយន្តធុនត្រាមួយគ្រឿងក្នុងល្បឿនលឿនដូចហោះបានរេចង្កូតបុករះ នៅខាងលិចសួនឧស្សាហកម្មកាណាឌីយ៉ាប្រមាណ៥០ម៉ែត្រកាលពី យប់ថ្ងៃសៅរ៏ទី១៦ខែតុលាឆ្នាំ២០២១តាមបណ្ដោយផ្លូវវេងស្រេងក្នុងសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

សពជនរងគ្រោះទាំងបីនាក់និងអ្នករងរបួសធ្ងន់ស្រាលចំនួនបីនាក់ទៀតមិនស្គាល់អត្តសញ្ញាណនៅឡើយ។

Sponsor

មុនកើតហេតុគេឃើញប្រុសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្ដធុនត្រាពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2AG- 7060 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ក្នុងទឹសដៅពីត្បូងទៅជើងបានប៉ះម៉ូតូមួយគ្រឿងរងការខូចខាតតិចតួចតែមិនព្រមឈប់ដោះ ស្រាយនោះទេ ហើយបានព្យាយាមបើករត់ទៅផ្លូវវេងស្រេងក្នុងទិស ដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះលុះមកដល់កន្លែងកើតហេតុខាងលើខណៈមេឃកំពុងធ្លាក់ភ្លៀងផងបានរេចង្កូតមកខាងស្ដាំដៃឡើងលើចិញ្ចើមផ្លូវបុករះម៉ូតូរទេះលក់សាច់គោះដុតនិងផ្ទះប្រជាពលរដ្ឋក៏ដូចជាស្លាកសញ្ញាចរាចរណ៍បណ្ដាលឲ្យដួលនិងបែក បាក់រាយពេញផ្លូវនិងសម្ភារមួយចំនួនទៀតរងការខូចខាត ។

ចំណែកមនុស្សប្រុសស្រី៦នាក់ដែរកំពុងឈរនៅចិញ្ចើមផ្លូវបណ្ដាល ឲ្យមនុស្សប្រុសស្រី៣នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ។

ចំណែកប្រុសស្រី៣នាក់ទៀតបានរងរបួសធ្ងន់ស្រាលត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗភ្លាមនោះម្ចាស់រថយន្តបង្កនិងអ្នករួមដំណើរបាននាំគ្នារត់គេចខ្លួនតែត្រូវបានប្រ ជាពលរដ្ឋនាំគ្នាធ្វើការឃាត់ខ្លួនរួចប្រគល់ជូនសមត្ថកិច្ចរួចបញ្ជូនទៅអធិការរដ្ឋានខណ្ឌពោធិសែនជ័យភ្លាមៗដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕