អុញ! បែកធ្លាយរឿងលោកប៉េអឹមមួយរូបបែជាល្មើសនិងបំរាមគោចរនាំគ្នាបើកបន្ទប់ខារ៉ាអូខេច្រៀងរាំយ៉ាងសប្បាយបំពានច្បាប់ទៅវិញ

អុញ! បែកធ្លាយរឿងលោកប៉េអឹមមួយរូបបែជាល្មើសនិងបំរាមគោចរនាំគ្នាបើកបន្ទប់ខារ៉ាអូខេច្រៀងរាំយ៉ាងសប្បាយបំពានច្បាប់ទៅវិញ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ ៖ ពិតជារឿងគួរអោយភ្ញាក់ផ្អើលខណៈពេលឃ្លីបវីដេអូរមួយបានបែកធ្លាយដោយបង្ហាញពីសកម្មភាពរាំគ្រវីយ៉ាងសប្បាយភ្លើត ភ្លើនទាំងខ្លួនគឺជាមន្រ្តីប៉េអឹមរងខណ្ឌជ្រោយចង្វាមួយរូបផងនោះ ដែលនេះជាសកម្មភាពល្មើសទៅនឹងបំរាមគោចររបស់ក្រសួងសុខា ភិបាល។

ប្រភពព័ត៌មានបានអោយដឹងថាមន្រ្តីប៉េអឹមរូបនេះមានឈ្មោះ រ៉ឺន វីរះបុត្រ អត្តលេខ០៤១៨៣៣តួនាទីមេបញ្ជាការរងកងរាអាវុធហត្ថខណ្ឌជ្រោយចង្វារតែងតែនាំគ្នីគ្នាល្មើលនិងបំរាមគោចររបស់រដ្ឋាភិបាលនិងបំរាមគោចររបស់ក្រសួងសុខាភិបាលដោយនាំគ្នាបើកបន្ទប់ខារ៉ាអូខេ មួយកន្លែងនៅម្តុំផ្សារបឹកត្របែកផ្លាហ្សាចូលច្រៀងរាំគ្រវីវក់វីរប្រៀបបីដូចជាមនុស្ស ញៀននិងការផឹកស៊ីអត់មិនបាន។

Sponsor

ក្រោយពីបែកធ្លាយឃ្លីបវិដេអូរនេះហើយធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយក្នុងនាមខ្លួនជាមន្រ្តីប៉េអឹមប៉ុន្តែបែរជានាំគ្នាំពានល្មើបំរាមមិនខ្វល់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នោះទេនេះប្រហែលជាលោកប៉េអឹមរូបនេះអាងខ្លួនមានសិទ្ធអំណាចទើបហ៊ានល្មើសបែបនេះ។

មហាជនក៏សូមសំណូមពរដល់ឯកឧត្តម រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញមេត្តាជួយពិនិត្យមើលនូវសកម្មភាពរបស់ឈ្មោះ រ៉ឺន វីរះបុត្រ អត្តលេខ០៤១៨៣៣ តួនាទីមេបញ្ជាការរងកងរាអាវុធហត្ថខណ្ឌជ្រោយចង្វារនេះផងដែលហ៊ានប្រព្រឹត្តល្មើសដោយបំពាននិងបំរាមគោចរ។

សូមបញ្ជាក់ថាឈ្មោះ រ៉ឺន វីរះបុត្រ អត្តលេខ០៤១៨៣៣តួនាទីមេប ញ្ជាការរងកងរាអាវុធហត្ថខណ្ឌជ្រោយចង្វារក៏ធ្លាប់កើតមានរឿងអាស្រូវ ផ្អើលពេញហ្វេសប៊ុកនិងសារព័ត៌មានដែលលោកមេប៉េអឹមរងខណ្ឌជ្រោយចង្វារូបនេះបានសាហាយស្មន់នឹងស្រ្តីមានប្តីម្នាក់រហូតបែករឿងចេញនិងធ្លាយសារហ្វេសប៊ុកធ្វើឱ្យខាងស្រីរូបនោះចង់សម្លាប់ខ្លួន ខណៈបែកបាក់គ្រួសារហើយប្រុសស្នេហ៍ប៉េអឹមរូបនេះថែមទាំងបោះ ពាក្យគំរាមសំលាប់ទៅអតីតប្តីទៀតផង។

សង្គមខ្មែរសព្វថ្ងៃមានសុខសន្តិភាពនិងច្បាប់រដ្ឋធម្មនុញ្ញនិងវប្បធម៌ប្រពៃណីទំលៀមទំលាប់ល្អដែលមានការទទួលស្គាល់ពាសពេញពិភពលោក។

ពាក់ព័ន្ធនឹងករណីខាងលើនេះដែរស្ថាប័នយើងមិនអាចទាកទងសុំការបំភ្លឺបានឡើយពីលោករ៉ឺន វីរះបុត្រ ចំពោះឃ្លីបវីដេអូរដែលបែបធ្លាយនេះបាទេ