ពិតជាសំណាងហើយរាលថ្ងៃមានក្មេងអង្គុយលេងក្រោមផ្ទះតែថ្ងៃនេះអត់មានផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងត្រូវបាក់ធ្លាក់ចូលទៅក្នុងទឹកទន្លេ មេគង្គដោយសារច្រាំងបាក់ស្រុតតែមិនបង្ករអោយមានគ្រោះដល់អាយុជីវិតទេ

ពិតជាសំណាងហើយរាលថ្ងៃមានក្មេងអង្គុយលេងក្រោមផ្ទះតែថ្ងៃនេះអត់មានផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងត្រូវបាក់ធ្លាក់ចូលទៅក្នុងទឹកទន្លេ មេគង្គដោយសារច្រាំងបាក់ស្រុតតែមិនបង្ករអោយមានគ្រោះដល់អាយុជីវិតទេ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ក្រចេះ៖ ផ្ទះប្រជាពលរដ្ឋ២ខ្នងត្រូវបានបាក់ធ្លាក់ចូលក្នុងទឹកទន្លេដោយសារតែស្រុតចាំបសំណាងណាស់មិនបង្ករអោយមានមនុស្សរងគ្រោះហេតុការភ្ញាក់ផ្អើលកើតឡើងកាលពីថ្ងៃទី១៧ខែតុលាឆ្នាំ ២០២១នៅចំណុចភូមិធំឃុំសណ្ដាន់ស្រុកសំបូរខេត្តក្រចេះ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថានៅយប់មុនពេលកើតហេតុគាត់បានទៅធ្វើការឆ្ងាយពីផ្ទះហើយបានទូរស័ព្ទប្រាប់ឱ្យកូននៅផ្ទះត្រូវមានការប្រុងប្រយ័ត្នផងព្រោះនៅក្នុងភូមិផ្នែកខាងលើមួយចំនួនមាន ការបាក់ស្រុតច្រាំងទន្លេហើយ។

Sponsor

ស្រាប់តែព្រឹកឡើងនៅមាត់ទន្លេជាប់នឹងផ្ទះគាត់ឃើញមានការប្រេះដីបន្តិចបន្តួចដែរតែគាត់នឹកស្មានថាមិនអីក៏ចុះទូកទម្លាក់ឈើដែលទើបនឹងដឹកមកដល់នោះសិនប្រហែលជាមួយម៉ោងក្រោយមកខណៈដែលគាត់កំពុងតែរើឈើចេញពីទូកស្រាប់តែឮសំឡេងបាក់ស្រុតផ្ទះចំនួនពីរខ្នងផ្ទះជិតគ្នានោះធ្លាក់ចូលក្នុងទន្លេមេគង្គតែម្តងបណ្ដាលឱ្យលិចគ្រឿងឈើនិងទូកចំនួន២គ្រឿងទៀតរួមនិងសម្ភារផ្សេងៗទៀតកប់បាត់ក្នុងដីនោះតែម្តង។

ក្នុងពេលកើតហេតុនោះក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនិងបាននាំគ្នាមកជួយធ្វើអន្តរាគមន៍រុះរើយកបានគ្រឿងឈើមួយចំនួនវិញខ្លះដែរ។

ប្រភពដដែលបានបន្តទៀតថារាល់ថ្ងៃតែងមានមនុស្សនៅធ្វើសិប្បកម្មកែច្នៃឈើជាលក្ខណៈគ្រួសារហើយកូនៗគាត់ក៏តែងតែនៅលេងក្រោម ផ្ទះនោះដែរតែថ្ងៃកើតហេតុអត់មាននាំគ្នាចុះធ្វើការនិងនៅក្រោមផ្ទះទេទើបមិនមានគ្រោះថ្នាក់ដល់មនុស្ស៕