ទំនាស់ពាក្យសម្តីបណ្តាលអោយទាហានម្នាក់បានវាយសម្លាប់ទាហាន ដូចគ្នានិងគល់អុសបណ្តាយឱ្យស្លាប់ក្នុងអង្រឹងនៅក្នុងបន្ទាយក្រោយ ពីកើតហេតុជនដៃដល់ត្រូវឃាត់ខ្លួនភ្លាមៗ

ទំនាស់ពាក្យសម្តីបណ្តាលអោយទាហានម្នាក់បានវាយសម្លាប់ទាហាន ដូចគ្នានិងគល់អុសបណ្តាយឱ្យស្លាប់ក្នុងអង្រឹងនៅក្នុងបន្ទាយក្រោយ ពីកើតហេតុជនដៃដល់ត្រូវឃាត់ខ្លួនភ្លាមៗ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រះវិហារៈ ទាហានវាយទាហាននិងគល់អុសបណ្តាលអោយស្លាប់នៅក្នុងបន្ទាយបង្ករអោយមានកាភ្ញាក់ផ្អើលកាលពី ថ្ងៃទី១៨ខែតុលា ឆ្នាំ២០២១ម្ល៉េះហេតុការនេះកើតឡើងស្ថិតនៅចំណុចកងអនុសេនាធំទី៣វរសេនាតូចអន្តរាគមន៍លេខ៣៧១ស្ថិតក្នុងភូមិស្រអែមខាងជើង ឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារ។

ជនរងគ្រោះមានឈ្មោះ កែវ ជាថា ភេទប្រុសអាយុ៤៧ឆ្នាំមុខរបរ កងទ័ពបម្រើការងារនៅវរសេនាតូចអន្តរាគមន៍លេខ៣៧១ហើយជនរងគ្រោះរស់នៅក្នុងបន្ទាយតែម្តងបានដេកស្លាប់នៅក្នុងអង្រឹង កន្លែងកើតហេតុ។

Sponsor

ចំណែកជនជនសង្ស័យឈ្មោះ នួន វ៉ាន ភេទប្រុសអាយុ៤៣ឆ្នាំមុខ របរកងទ័ពបម្រើការងារនៅវរសេនាតូចអន្តរាគមន៍លេខ៣៧១ដូចគ្នា ហើយរស់នៅក្នុងបន្ទាយដែរហើយត្រូវបានឃាត់ខ្លួនភ្លាមៗនៅកន្លែងកើតហេតុ។

រឿងហេតុខាងលើគឺសមត្ថកិច្ចបានទទួលព័ត៌មានពីឈ្មោះ សេង គឹមឡុង ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរកងទ័ពបំរើការងារនៅវរសេនាតូច អន្តរាគមន៍លេខ៣៧១ដូចគ្នាថាជនសង្ស័យបានវាយជនរងគ្រោះនឹងគល់អុសចំមុខបណ្ដាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ មកពីទំនាស់គ្នា៕