ដឹងពីការពិតហើយរឿងរ៉ាវអតីតភិក្ខុសង្ឃ យ៉ាន់ សានី ដែលជាចៅ អធិការវត្តពោធិ៍ពិសីដោយបានសារភាពថាខ្លួនពិតជាមានសម្ព័ន្ធស្នេហាលួចលាក់ជាមួយក្មេងស្រីអាយុ១៧ឆ្មាំពិតប្រាកដមែន

ដឹងពីការពិតហើយរឿងរ៉ាវអតីតភិក្ខុសង្ឃ យ៉ាន់ សានី ដែលជាចៅ អធិការវត្តពោធិ៍ពិសីដោយបានសារភាពថាខ្លួនពិតជាមានសម្ព័ន្ធស្នេហាលួចលាក់ជាមួយក្មេងស្រីអាយុ១៧ឆ្មាំពិតប្រាកដមែន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ស្វាយរៀង៖ ក្រោយពីមហាជនតាមដានយ៉ាងដិតដល់ពេលនេះត្រូវបានលាតត្រដាងការពិតហើយនៅថ្ងៃទី២៣ខែតុលាឆ្នាំ២០២១នេះដោយអតីតភិក្ខុសង្ឃ យ៉ាន់ សានី ចៅ អធិការវត្តពោធិ៍ពិសីបានសារ ភាពថាខ្លួនពិតជាមានសម្ព័ន្ធស្នេហាលួចលាក់ជាមួយក្មេងស្រីអាយុ ១៧ឆ្មាំនោះពិតប្រាកដមែន ។

ចំពោះព្រះភ័ក្រមន្ត្រីសង្ឃថ្នាក់ដឹកនាំមន្ត្រីរាជការនិងមន្ត្រីពាក់ព័ន្ធទាំង អស់ដែលបាននិមន្តអញ្ជើញចូលរួមក្នុងពិធីអតីតព្រះភិក្ខុសង្ឃ យ៉ាន់ សានី បានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តិដូចពាក្យបណ្តឹងរបស់ប្អូនស្រីពិតប្រាកដមែនហើយបុគ្គល យ៉ាន់ សានី សុំទទួលខុសត្រូវចំពោះប្អូនស្រីនូវរឿងរ៉ាវដែលខ្លួនបានប្រព្រឹត្តិទាំងអស់នោះ ។

Sponsor

ក្រោយអាថ៌កំបាំងបានបើកអតីតសង្ឃ យ៉ាន់ សានី បានប្រាប់អង្គភាពសារព័ត៌យើងថានិងនៅចំពោះមុខអាជ្ញាធរព្រះមន្ត្រីសង្ឃព្រះអនុគុណស្រុកនិងអាណាព្យាបាលក្មេងស្រីរួមទាំងមហាជនថារឿងនេះត្រូវបានដោះស្រាយបញ្ចប់នាថ្ងៃនេះហើយដោយអាណាព្យាបាលទាំងសង្ខាងឯកភាពរៀបចំផ្សំផ្គុំជាប្តីប្រពន្ធតាមប្រពៃណីនាពេលខាងមុខ ។

បើយោងពាក្យបណ្តឹងរបស់ក្មេងស្រីម្នាក់អាយុ១៧ឆ្នាំនៅក្បែវត្តពោធិ៍ពិសីបានប្តឹងចូលមកសាលាអនុគុណស្រុកស្វាយជ្រំក្នុងវត្តស្វាយប្រហួតដើម្បីសុំឲ្យលោកជួយរកយុត្តិធម៍ឲ្យខ្លួនផងដោយបានបញ្ជាក់នៅចំពោះមុខព្រះមន្ត្រីសង្ឃថ្នាក់ដឹកនាំខេត្តនិងមហាជនថាព្រះភិក្ខុសង្ឃ យាន់ សានី អតីតព្រះចៅអធិការវត្តពោធិ៍ពិសីបានលួងលោមខ្លួនក្នុងនៃទំនាក់នងស្នេហានិងបានរួមមេត្រីជាមួយគ្នាបានចំនួន២ដងនៅថ្ងៃទី២២ខែតុលាឆ្នាំ២០២១ ។

គួររម្លឹកផងដែរថាកាលពីថ្ងៃទី១៥ខែតុលាឆ្នាំ២០២១នេះប្រជាពុទ្ធ បរិស័ទជាច្រើននាក់បានកើតទុក្ខមិនសុខចិត្តផ្ទុះការតវ៉ាបន្ទាប់ពីមានការផ្សឹកព្រះគ្រូចៅអធិការវត្តពោធិ៍ពិសីព្រះនាម យ៉ាន់ សានី ស្ថិតក្នុងភូមិឃ្លាំងឃុំពោធិ៍រាជស្រុកស្វាយជ្រំខេត្តស្វាយរៀងហើយការផ្សឹកនេះធ្វើឡើងនៅវត្តស្វាយជ្រំស្ថិតនៅឃុំស្វាយជ្រំស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

បើយោងតាមកំណត់ហេតុកាលពីថ្ងៃពុធ៧កើតខែអស្សុជឆ្នាំឆ្លូវត្រី ស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី១៣ខែតុលាឆ្នាំ២០២១នេះការនិមន្តអញ្ជើញចូលរួមពីព្រះគ្រូយសសេរីមុនីទេព គង់ សំប៊ុនឈឿន វិន័យ ធរអនុគុណស្រុកស្វាយជ្រំព្រះគ្រូសទ្ធាភិបុលាចារ្យ ញ៉ែម ភារម្យ សមុហ៍អនុគណស្រុកស្វាយជ្រំលោកប្រធានអាចារ្យវត្តពោធិ៍ពិសី ស្រី សាវង់ និង អតីតព្រះភិក្ខុ យ៉ាន់ សានី ចៅអធិការវត្តពោធិ៍ពិសីនៅក្នុងកំហេតុនោះគឺបុគ្គលសង្ឃ យ៉ាន់ សានី បានសារភាពថាខ្លួនពិតជាមានពាក់ព័ន្ធជាមួយស្រីពិតប្រាកដមែន។

ដូច្នេះបុគ្គល យ៉ាន់ សានី បានសុំលាចាកសិក្ខាបទដោយខ្លួនឯងដើម្បីកុំឲ្យមានបញ្ហាដល់វត្តដោយមានស្នាមដេដៃស្តាំជាភស្តុតាងនិងមានលោកប្រធានអាចារ្យ ស្រី សាវង់ ជាអ្នកដឹងលឺផងដែរ ។

លុះរហូតមកដល់ថ្ងៃទី២៣ខែតុលា ឆ្នាំ២០២១នេះព្រះភិក្ខុសង្ឃ យ៉ាន់ សានី បានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តិដូចពាក្យបណ្តឹងរបស់ប្អូនស្រីពិតប្រាកដមែនហើយបុគ្គល យ៉ាន់ សានី សុំទទួលខុស ត្រូវចំពោះប្អូនស្រីនូវរឿងរ៉ាវដែលខ្លួនបានប្រព្រឹត្តិទាំងអស់នោះ ។

អតីតព្រះភិក្ខុសង្ឃ យ៉ាន់ សានី សុំលាចាកសិក្ខាបទនៅថ្ងៃសុក្រ៨ រោច ខែ អស្សុជ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ត្រូវថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវត្តពោធិ៍ពិសី ដែលមានទីតាំងស្ថិតក្នុងភូមិឃ្លាំងឃុំពោធិ៍រាជស្រុកស្វាយជ្រំខេត្តស្វាយរៀង ។

ជុំវិញករណីរឿងផ្សឹកអតីតព្រះភិក្ខុ យ៉ាន់ សានី នៅវត្តស្វាយជ្រំហើយមានការផ្ទុការតវ៉ាពីគណៈកម្មការអាចារ្យនិងប្រជាពុទ្ធបរិស័ទចំណុះ ជើងវត្តពោធិ៍ពិសីថាមានរឿងយល់ច្រឡំផ្សឹកហើយបំបួសវិញនោះ តាមពិតមិនមានរឿងយល់ច្រឡំនោះទេគឺបុគ្គល យ៉ាន់ សានី បានសារភាពនៅមុខព្រះមន្ត្រីសង្ឃនិងមន្ត្រីរាជការពាក់ព័ន្ធថាខ្លួនពិតជាមានស្រីពិតប្រាកដមែនសូមមហាជនជ្រាបជាព័ត៌មាន ៕