មិនងាយទេហ៊ានបោះបង់ឋានៈ! ព្រះនាងម្ចាស់Makoត្រូវបានប្រកាសលាចាកពីសែរាជវង្សជប៉ុនជាផ្លូវការបន្ទាប់ពីព្រះនាងបានរៀបការជាមួយបុរសជារាស្ត្រសាមញ្ញ

មិនងាយទេហ៊ានបោះបង់ឋានៈ! ព្រះនាងម្ចាស់Makoត្រូវបានប្រកាសលាចាកពីសែរាជវង្សជប៉ុនជាផ្លូវការបន្ទាប់ពីព្រះនាងបានរៀបការជាមួយបុរសជារាស្ត្រសាមញ្ញ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

(ក្រុងតូក្យូ) ព្រះនាងម្ចាស់ ម៉ាកូ Mako បានប្រកាសចាកចេញពីសែរាជវង្សជប៉ុនជាផ្លូវការហើយនៅថ្ងៃនេះបន្ទាប់ពីព្រះនាងបានសម្រេចចិត្តរៀបការជាមួយបុរសជារាស្ត្រសាមញ្ញថ្វីត្បិតមានការជំទាស់ពីពល រដ្ឋជប៉ុនមួយចំនួនធំក៏ដោយ។

គូស្វាមីភរិយានឹងត្រូវទៅរស់នៅក្នុងសហរដ្ឋអាមេរិកនាពេលខាងមុខ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានAPចេញផ្សាយនៅព្រឹកថ្ងៃពុធទី២៧ខែតុលាឆ្នាំ២០២១។

Sponsor

ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ៍ក្នុងសប្ដាហ៍នេះអ្នកទាំងពីរ គឺលោក កេអ៊ិ កូមូរ៉ុ (Kei Komuro) ព្រះនាងម្ចាស់ Mako ដែលបច្ចុប្បន្នកា្លយជាជនសាមញ្ញម្នាក់ព្រមទទួលយកត្រកូល Komuro តាមស្វាមីរបស់ព្រះនាងបាននិយាយថាការរៀបអាពាហ៍ពិពាហ៍ពិតជាចៀសមិនរួចពីព្រោះគម្រោងរៀបអាពាហ៍ពិពាហ៍ត្រូវបានពន្យារពេលអស់៣ឆ្នាំហើយ។

ព្រះនាងម្ចាស់ Mako បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា”ប្ដីរបស់ខ្ញុំ, គឺលោក Kei Komuro ពិតមានសារៈសំខាន់មិនអាចខ្វះបានសម្រាប់ខ្ញុំហើយសម្រាប់ការរៀបការគឺជាជម្រើសសំខាន់បំផុតរបស់ពួកយើងព្រោះវាជារឿងបេះដូង។

ព្រះនាងម្ចាស់ Mako និងស្វាមីនឹងត្រូវទៅរស់នៅឯទីក្រុងញូយ៉ក សហរដ្ឋអាមេរិកកន្លែងដែលលោក Kei Komuro ស្វាមីរបស់ព្រះ នាងកំពុងរស់នៅនិងបម្រើការជាមេធាវីរបស់ក្រុមហ៊ុនអាមេរិក។

ព្រះនាង Mako និងលោក Kei Komuro មិនបានរៀបការតាមប្រពៃណីជប៉ុនទេអ្នកទាំងពីរគ្រាន់តែចុះសំបុត្រអាពាហ៍អាពិពាហ៍ ជាមួយអាជ្ញាធរនៅទីនោះតែប៉ុណ្ណោះព្រះនាងមិនបានទទួលយកប្រាក់ ១.៣លានដុល្លារដែលត្រូវផ្ដល់ឱ្យស្ត្រីដែលចាកចេញពីគ្រួសាររាជវង្សទេ។

តាមច្បាប់ជប៉ុនចំពោះគ្រួសាររាជវង្សស្ត្រីដែលរៀបការជាមួយបុរសជារាស្ត្រសាមញ្ញនឹងបាត់បង់ឋានៈជាខ្សែរាជវង្សដោយស្វ័យប្រវត្តិ៕