ផ្ទេប្រេងពីរថយន្តធំចូលរថយន្តតូចបើកថយក្រោយកិនធុងហ្កាស់បណ្តឋលអោយបែកផ្កាភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនិងបណ្តាលអោយតៃកុងម្នាក់រងរបួសឆ្ងន់

ផ្ទេប្រេងពីរថយន្តធំចូលរថយន្តតូចបើកថយក្រោយកិនធុងហ្កាស់បណ្តឋលអោយបែកផ្កាភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនិងបណ្តាលអោយតៃកុងម្នាក់រងរបួសឆ្ងន់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បន្ទាយមានជ័យ៖ រថយន្ត២គ្រឿងឆេះនៅសល់តែគ្រោងឆ្អឹងហេតុការនេះកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃ២៩ខែតុលាឆ្នាំ២០២១នៅចំណុចខាងលិចផ្សារអូរអំបិលសង្កាត់អូរអំបិលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ៥និងប្រជាពលរដ្ឋរស់នៅជិតផ្សារអូរអំបិលរត់ជាន់ជើងគ្នាមាន ការភ័យខ្លាចយ៉ាងខ្លាំងដោយសារតែមានរថយន្តស៊ីទែននិងរថយន្ត តូចឆាបឆេះយ៉ាងសន្ធោសន្ធៅហើយបណ្តាលឱ្យមនុស្សម្នាក់ត្រូវឆេះពេញខ្លួនរងរបួសធ្ងន់។

បើតាមការអះអាងរបស់លោក អ៊ំុរាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៍មានយើងឲ្យដឹងថាម្ចាស់ការ៉ាសមានឈ្មោះ លោក ជាលី ភេទប្រុសអាយុ៦៨ឆ្នាំប្រពន្ធឈ្មោះ លឹមប៊ុនលី អាយុ៦៣ឆ្នាំបានផ្ទេរប្រេងពីរថយន្តស៊ីទែនសាំងដាក់រថយន្តតូចក្រោយពីបូមរួចក៏ឡើងបើករថយន្ថថយក្រោយមិនបានមើលថាមានធុងហ្កាសនៅក្រោយរថយន្តក៏បើកជាន់បណ្តាលឲ្យផ្កាភ្លើងចេញពីធុងហ្កាសឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តងទៅ។

Sponsor

ឯកឧត្ដម​ អ៊ុំ​ រាត្រី​ បានបញ្ជាក់ឲ្យដឹងបន្តទៀតថាមួយសន្ទុះក្រោយមក គេឃើញវត្តមាន លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយ មានជ័យលោក បោនប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តលោក ជឹមប៊ុន អាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយជ័យ រដ្ឋបាលក្រុងសិរីសោភ័ណនិងកូនចៅក្រោមឱវាទជិត១០០នាក់មកជួយធ្វើអត្តរាគមន៍ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគររបាលខេត្ត៣គ្រឿងជួយបាញ់ទឹកពន្លត់ភ្លើងយ៉ាងសស្រាក់ស ស្រាំកន្លះម៉ោងក្រោយមកភ្លើងដែលឆេះរថយន្តទាំង២គ្រឿងនោះបានរលត់ជាស្ថាពរ។

ការខូចខាតរួមមានរថយន្ត តូច និង រថយន្តសុីទែនដឹកសាំងឆេះខ្ទេចអស់អ្នកបើករថយន្តជាម្ចាស់ការ៉ាសឈ្មោះ ជាលី របួសធ្ងន់និងទ្រព្យ សម្បត្តិគួបផ្សំមួយចំនួនគិតជាទឹកប្រាក់មិនទាន់ដឹងអស់ប៉ុន្មាននោះទេ។

ដូចនេះអ្នកបើកបរទាំងឡាយគប្បីមានបម្រុងប្រយ័ត្នខ្ពស់មុនចេញរថយន្តចៀសវាងកើតឧប្បទ្ទវហេតុដូចថ្ងៃនេះ ។