ភ្នំពេញ ៖ បុរសម្នាក់ត្រូវរងរបួសក្នុងអំពើបាញ់ប្រហារដោយខ្មាន់កាំ ភ្លើងមិនស្គាល់អត្តសញ្ញាណបានបាញ់ជាច្រើនគ្រាប់បង្កអោយមាន ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី២៩ខែ តុលាឆ្នាំ២០២១នេះនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ ។
ជនរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណដោយមានវ័យប្រមាណ៣០ឆ្នាំបើករថយន្តមួយគ្រឿងម៉ាកតូយូតាព្រូសពណ៌ទឹក មាស ពាក់ស្លាកលេខភ្នំពេញ 2AY – 3468។
ដំបូងឡើយគេឃើញជនរងគ្រោះបើករថយន្តតែម្នាក់ឯងតាមបណ្តោ យផ្លូវក្នុងមជ្ឈមណ្ឌលកោះពេជ្រលុះដល់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿងទៀតម៉ាកព្រូសដូចគ្នាបានបើកមកបង្កគ្រោះថ្នាក់ចរាចរណ៍តិចតួចហើយភាគីម្ចាស់រថយន្តទាំង២ក៏ចុះនិយាយគ្នា ។
ប្រភពបន្តថាទំនងដោយការនិយាយមិនចុះសម្រុងគ្នាភាគីម្ខាងបានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកចេញពីចង្កេះរួចធ្វើការបាញ់ប្រហារជា ច្រើនគ្រាប់ទៅលើភាគីម្ខាងទៀតបណ្តាលអោយរងរបួសធ្ងន់ហើយខ្មាន់កាំភ្លើងបានឡើងជិះរថយន្តរត់គេចពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។
កម្លាំងនគរបាលមូលដ្ឋានបានចុះអន្តរាគមន៍នឹងទំនាក់ទំនងទៅកាន់រថយន្តសាម៉ុយឲ្យទៅទទួលយកជនរងគ្រោះដើម្បីសង្គ្រោះនៅមន្ទីរ ពេទ្យ។
ដោយឡែករថយន្តជនរងគ្រោះសមត្ថកិច្ចសម្រេចយកទៅរក្សាទុកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន។
ជុំវិញករណីបាញ់ប្រហារនេះសមត្ថកិច្ចបានសាកសួរនាំប្រភពនៅ កន្លែងកើតហេតុនិងពិនិត្យជុំវិញកាំមេរ៉ាសុវត្ថិភាពដែលមាននៅក្បែរឬជុំវិញកន្លែងកើតហេតុដើម្បីកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងនឹងឈានទៅចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕


