ពលករខ្មែរដែលធ្វើការនៅប្រទេសថៃជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តបណ្តាលអោយស្លាប់៥នាក់និងរងរបួសឆ្ងន់៨នាក់ក្នុងនោះមានម្នាក់មានផ្ទុកកូវិដ១៩

ពលករខ្មែរដែលធ្វើការនៅប្រទេសថៃជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តបណ្តាលអោយស្លាប់៥នាក់និងរងរបួសឆ្ងន់៨នាក់ក្នុងនោះមានម្នាក់មានផ្ទុកកូវិដ១៩

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តស្រះកែវប្រទេសថៃ ៖ គ្រោះថ្នាក់ចរាចរណ៍ស្លាប់៥រងរបួស៨នាក់យោងការចុះផ្សាយតាមគេហទំពរ័ក្នុងស្រុករបស់ថៃបានឲ្យដឹងថាកាលពីវេលាម៉ោង២៣និង០០នាទីថ្ងៃទី០២ វិច្ឆិកា២០២១នៅមន្ទីរពេទ្យវ៉ាំង សំបូរណ៍ ខេត្តស្រះកែវ អធិការនគបាលស្រុកវ៉ាំង សំបូរណ៍ ព្រមទាំងក្រុមការងារ បានធ្វើដំណើរចូលទៅស៊ើបសួររកការពិត ក្រោយពីមន្រ្តីក្រុមសង្រ្គោះខេត្តស្រះកែវ និងក្រុមគ្រូពេទ្រស្រុកវ៉ាំង សំបូរណ៍ នាំគ្នាដឹកសាកសពពលករខ្មែរ និងអ្នករងរបួសជាច្រើនមករំរបួសនិងព្យាលបាលបឋមក្រោយរថយន្តដឹកពលក រខ្មែរកើតឧបទ្ធវហេតុក្រឡាប់កាលពីវេលាម៉ោងប្រមាណ២០និង៥០នាទីកន្លងមក នៅបរិវេណផ្លូវបំបែកជា៤រង្វង់មូលភូមិ ខ្លង យ៉ាយអ៊ីន ឃុំវ៉ាំង ថង ស្រុកវ៉ាំង សំបូរណ៍ ខេត្តស្រះកែវ ដោយរថយន្តកើតហេតុ ពាក់ស្លាកលេខ៤៥៥១ក្រុងបាងកក ដឹកពលករខ្មែរយ៉ាងណែនសរុប១៣នាក់ មានមនុស្សស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៥នាក់ ក្នុងនោះស្រី៣និងប្រុស២នាក់ ដែលម្នាក់ក្នុងនោះគឺអ្នកបើកបរ សម្រាប់អ្នករងរបួសត្រូវបញ្ជូនទៅមន្ទីរពទ្យវ៉ាំង សំបូរណ៍៨នាក់ ក្នុងនោះរបួសធ្ងន់ម្នាក់ ។

យោងតាមការឲ្យដឹងពីមន្រ្តីសង្រ្គោះម្នាក់បានឲ្យដឹងថា ចំណុចចូលឡែម អ្នកឃើញហេតុការណ៍បានរៀបរាប់ថាខ្លួនកំពង់បើកម៉ូតូត្រឡប់ ទៅផ្ទះនិងឈប់ម៉ូតូនិយាយទូរសព្ទ័ក្បែរចំណុចកើតហេតុផ្លូវបំបែជា៤ខ្លងយ៉ាយអ៊ីន មិនដល់មួយនាទីផងក៏មានរថយន្តម៉ាកប៊ិកអាប់បើកសំដៅមកយ៉ាងលឿន ឃើញរថយន្តមកបត់និងរេចង្កូតរួចក្រឡាប់នៅលើផ្លូវខាងស្ដាំដៃ និងក្រឡាប់មួយត្រឡប់ទៀត ធ្វើឲ្យរថយន្តក្រឡាប់២ត្រឡប់ ហើយក៏ជ្រុលទៅបុកបង្គោលភ្លើង ទើបរាយការណ៍ទៅអង្គភាពសង្រ្គោះ។

Sponsor

យ៉ាងណាក៏ដោយ ក្រោយដឹកអ្នករងរបួសទៅព្យាបាលបឋម ដោយអ្នករងរបួស២នាក់មានសភាពធ្ងន់ធ្ងរ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យសម្ដេចព្រះយុវរាជ ស្រះកែវ ដោយឡែកអ្នកស្លាប់ក្រុមគ្រូពេទ្យនិងផ្នែកសង្រ្គោះ ត្រូវស្លៀកឯកសណ្ឋានការពារ ដើម្បីចូលទៅប្រមូលភស្តុតាង ថតរូប ព្រមទាំងត្រួតពិនិត្យរកវីរុសកូវីដ-១៩ ពីសាកសពជនរងគ្រោះ ដែលជំហ៊ានដំបូងរកឃើញថា មានពលករខ្មែរម្នាក់ ឆ្លងកូវីដ-១៩ទៀតផង ធ្វើឲ្យសមត្ថកិច្ចត្រូវត្រៀមលក្ខណះឃ្លាំមើលបន្ត២៤ម៉ោង៕