បែកធ្លាយរឿងលោកប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតនិងបក្ខ ពួករងនូវការចោទប្រកាន់ពីសំណាក់បុគ្គលិកក្នុងមន្ទីរពេទ្យទាក់ទិន ទៅនឹងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធនិងបង្កើតឲ្យមានបក្ខពួកនិយមទៀត

បែកធ្លាយរឿងលោកប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតនិងបក្ខ ពួករងនូវការចោទប្រកាន់ពីសំណាក់បុគ្គលិកក្នុងមន្ទីរពេទ្យទាក់ទិន ទៅនឹងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធនិងបង្កើតឲ្យមានបក្ខពួកនិយមទៀត

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ប៉ោយប៉ែត៖ យងទៅតាមប្រភពព័ត៌មានពីបុគ្គលិកនៅក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែតមួយចំនួនដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ពួកគេបានទទួលរងនូវការប្រើពាក្យសម្តីអសីលធម៌ពីមេស្ទើតែរាល់ ថ្ងៃ។

ពួកគេបានបន្តទៀតថាលោក ឱក ទីនណា ដែលមានតួនាទីជាប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានបង្កើតបក្ខពួកនិយមជាប្រព័ន្ធ នៅក្នុងមន្ទីរពេទ្យក្នុងនោះក៏មានលោក សួន សុផល ជាប្រធានគណនេយ្យ និងលោក ប៉ាង វ៉េត ជាប្រធានផ្នែករដ្ឋបាល បានឃុបឃិតគ្នាជាប្រព័ន្ធពុករលួយ និងកេងប្រវ័ញ្ច នៅក្នុងមន្ទីរពេទ្យទាក់ទងទៅ និងការធ្វើលិខិតសេះហោះភូតកុហក ខុសពីការពិត ជូនទៅអង្គភាពប្រឆាំងអំពើរពុករលួយ។

Sponsor

លោកប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត និងបក្ខពួកមួយចំនួនទៀត បានរងនូវការចោទប្រកាន់ពីសំណាក់បុគ្គលិកក្នុងមន្ទីរពេទ្យនេះ ទាក់ទិនទៅនឹងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ និងបង្កើតឲ្យមានបក្ខពួកនិយម ជាដើមមិនត្រឹមតែប៉ុណ្ណោះ បុគ្គលិករងគ្រោះមួយចំនួន ក៏បានដាក់ពាក្យបណ្ដឹងប្តឹងទៅដល់អង្គភាពប្រឆាំងអំពើពុករលួយ និងប្តឹងទៅមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យផងដែរ ដើម្បីសុំការអន្តរាគមន៍ តែមកដល់ពេលនេះពុំទាន់ឃើញមានដំណោះស្រាយ ជូនពួកគាត់នៅឡើយទេ។

ក្រោយពីការសុំអន្តរាគមន៍ ពីសំណាក់បុគ្គលិកពេទ្យ ទៅអង្គភាពអំពើពុករលួយកន្លងទៅហើយ ហ៊ានកាត់ត នឹងធ្វើលិខិតក្លែងបន្លំឯកសារបស់ខ្លួន ជូនទៅប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ ដែលមិនមានលេខកូដបញ្ជីចេញ-ចូល អត់មានបញ្ជីចុះហត្ថលេខា របស់ប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ ហើយថែមទាំងបន្លំការពិតក្នុងអត្ថន័យរបស់ពាក្យបណ្តឹង ដែលបានដកលុយយកទៅជប់លៀងឡើងតំណែងរបស់ខ្លួន ពេលប្រកាស់តំណែងកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៩កន្លងទៅ។

ប្រភពដដែល បានបន្តទៀតថា លោក ឱក ទីនណា បានសរសេរឯកសារបកស្រាយបន្លំភ្នែក ដោយយកឈ្មោះ ACU មកបិទបាំងរឿងអាស្រូវរបស់ខ្លួនទៀតផង មិនត្រឹមតែប៉ុណ្ណោះជនរងគ្រោះ ដែលជាបុគ្គលិកបានសំណូមពរសូមឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ ជួយធ្វើការស៊ើបអង្គេតមើលផងហើយបើមិនជឿ សូមឯកឧត្តម ប្រធានសួរលោកប្រធានស្តីទី ដែលជាអ្នកកាន់លុយពីមុនគឺលោក អេង ដារារិទ្ធ គឺបានបង្ខំឲ្យបុគ្គលិកគ្រូពេទ្យ ចុះហត្ថលេខាកាត់លុយក្នុងម្នាក់ ១៦ម៉ឺនរៀល ហើយឲ្យចុះហត្ថលេខាដើម្បីយកលុយហិរញ្ញប្បទានរួមទៅចំណាយលើការជប់លៀង។ ឯលុយភ្ញៀវចងដៃថា ទុកទាំងអស់ទៀតផង ហេតុនេះពួកគេសំណូមពរដល់អង្គភាពប្រឆាំងអំពើរពុករលួយ មេត្តាបើកការស៊ើបអង្កេត និងចុះមកសួរលោកគ្រូពេទ្យ នៅក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែតផងចុះពួកគេមិនខ្លាចបំភ្លឺជូននោះទេពួកគេថាលោក ឱក ឌីនណា បានបញ្ជូលឈ្មោះ អ្នកអត់ធ្វើការងារពាក់ព័ន្ធ នឹងការព្យបាលជំងឺកូវីដ-១៩ ដើម្បីដាក់ឈ្មោះយកលុយ ដោយខ្លួនឯងទៀតផង បើឯកឧត្តមប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនជឿសូមឲ្យមន្ត្រីចុះស្រាវជ្រាវ ស៊ើបអង្កេតឈ្មោះគ្រូពេទ្យទាំងនេះ៖
១-លោក សួន សុផល តួនាទីជាប្រធានគណនេយ្យ,
២-លោក ង៉ាង រ៉េត តួនាទីជាប្រធានផ្នែករដ្ឋបាល
៣- លោកស្រី សួង ចន្ទសុខា
៤ លោកស្រី ថាត់ កុសល មានផ្ទៃពោះ
៥-លោកស្រី កូល គិមហ៊ុន មាន ផ្ទៃពោះ
៦-លោកស្រី ប៊ុនឈឿត សាមឿមានផ្ទៃពោះ,
៧-កញ្ញា គូ ទាំងអន
៨- វេជ្ជ.គង់ វត្តី
៩- លោកសី ឆាត់ សវណ្ណនី
១០-លោក សរ មិថុនា
១១- លោក ឡី ដឹង ហើយឈ្មោះ ១១។

ប្រភពដដែលនេះ បានឲ្យដឹងទៀតថា ឈ្មោះខាងលើនេះ ការពិតគឺពួកគេពុំមានតួនាទីទៅបំពេញភារកិច្ច នៅកន្លែងព្យាបាលជំងឺកូវីដ-១៩ឡើយ គឺមានតែឈ្មោះសម្រាប់គេយកលុយតែប៉ុណ្ណោះ។
ក្នុងនោះដែរបុគ្គលិកពេទ្យបានសំណូមពរដល់មន្ត្រីប្រឆាំងអំពើ ពុករលួយមេត្តាជួយស្រាវជ្រាវករណីអ្នកចូលក្របខ័ណ្ឌរដ្ឋ ដែលសម្ដេចតេជោ ហ៊ុន សែន បានប្រកាសឲ្យជាប់ក្របខ័ណ្ឌរដ្ឋ ត្រូវបានលក ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ទារលុយក្នុងម្នាក់ៗ ៣០០០ដុល្លារ (បីពាន់ដុល្លា) ទៅ ១៥០០០ដុល្លា (មួយម៉ឺនប្រាំពាន់ដុល្លា) ទៀតផង។

ទាក់ទងនឹងការចោទប្រកាន់ពីបទអំពើពុករលួយ នៅក្នុងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតកន្លងទៅនោះ ត្រូវបានលោក សួន សុផល ប្រធានគណនេយ្យនៅក្នុងមន្ទីរពេទ្យខាងលើ បានអះអាងថា រឿងទាំងអស់ដែលបានចោទប្រកាន់លើក្រុមរបស់លោកនោះ គឺវាមិនពិតឡើយ។ នេះគឺជារឿងច្នៃប្រឌិត ដើម្បីមួលបង្កាច់ដល់ថ្នាក់ដឹកនាំ នៅក្នុងមន្ទីពេទ្យទាំងស្រុងហើយ ជាពិសេសគឺរូបលោក ដែលជាប្រធានគណនេយ្យ គឺមិនបានធ្វើដូចការចោទប្រកាន់ឡើយ។ សារព័ត៌មានយើងខ្ញុំ បានព្យាយាមទាក់ទងទៅលោក ឱក ទីនណា ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតតាមរយៈទូរស័ព្ទរួចមកហើយ តែពុំមានការឆ្លើយតបនោះទេ។

លោក ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា រឿងទាំងអស់នោះ គឺវាមិនពិតឡើយ ហើយលោកក៏មិនបានទទួលសំណូកអ្វី ពីលោកប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតដែរ។ លោកបានបន្តទៀតថា លោកបានទទួលរបាយការណ៍ជាច្រើន ទាក់ទិននឹងរឿងចោទប្រកាន់ថា មានអំពើពុករលួយ នៅក្នុងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត តែលោកបានធ្វើរបាយការណ៍ ជូនទៅលោកអភិបាលខេត្តរួចហើយ និងប្រហែលជាលោក នឹងចុះទៅសម្របសម្រួលបញ្ចប់បញ្ហា ៕