ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់រវាងរថយន្តដឹកទំនិញនិងរថយន្តដឹកប្រេងឥន្ធនះបុកគ្នាបណ្តាលអោយផ្ទុះឆាបឆេះទៅលើរថយន្តផ្សេងៗទៀតបានបង្ករអោយមនុស្សជាង១០០នាក់ស្លាប់និងរងរបួសឆ្ងន់

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់រវាងរថយន្តដឹកទំនិញនិងរថយន្តដឹកប្រេងឥន្ធនះបុកគ្នាបណ្តាលអោយផ្ទុះឆាបឆេះទៅលើរថយន្តផ្សេងៗទៀតបានបង្ករអោយមនុស្សជាង១០០នាក់ស្លាប់និងរងរបួសឆ្ងន់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ហ្វ្រីថោន៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់រវាងរថយន្តដឹកប្រេងឥន្ធនៈ បានបង្កឲ្យមានការផ្ទុះឆេះយ៉ាងសន្ធោសន្ធៅក្នុងរដ្ឋធានី ហ្វ្រីថោន (Freetown) នៃប្រទេសសៀរ៉ាឡេអូនដោយបានផ្តាច់ជីវិតមនុស្សជាង១០០នាក់និងរថយន្តជាច្រើនគ្រឿង។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរនាយប់ថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២១អាជ្ញាធរសៀរ៉ាឡេអូនបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងនៅថ្ងៃសុក្រសប្តាហ៍នេះ(ពេលវេលានៅអាហ្វ្រិកខាងលិច)នៅពេលដែលរថយន្តដឹកទំនិញបានបុកជាមួយនឹងរថយន្តដឹកប្រេង។

Sponsor

ពីដំបូងឡើយប្រេងបានហៀរចេញពីរថយន្តដែលជួបគ្រោះថ្នាក់នោះ ហើយបន្ទាប់មកវាក៏បានឆាបឆេះរាលដាលទៅដល់សាទែនស្តុកប្រេង បណ្តាលឲ្យផ្ទុះយ៉ាងកក្រើកតែម្តង។

លោក ប្រ៊ីម៉ា ប៊ឺរ៉េហ៍ សេសេយ (Brima Bureh Sesay) ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរបស់សៀរ៉ាឡេអូនបានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកថាលោកមិនដែលបានឃើញហេតុការណ៍គ្រោះ ថ្នាក់ដ៏អាក្រក់បែបនេះឡើយពីមុនមក។

មនុស្សជាង១០០នាក់ទៀតត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងអការៈរបួសពីស្រាលទៅធ្ងន់ក្រោយហេតុការណ៍ខាងលើនេះកើតឡើងហើយអាជ្ញាធរមានការព្រួយបារម្ភថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងថែមទៀត។

គួរបញ្ជាក់ថាកាលពីខែមីនាឆ្នាំ២០២១ហេតុការណ៍ឆាបឆេះជំរុំស្នាក់ នៅស្ថិតនៅជាយរដ្ឋធានី Freedown ក៏បានផ្តាច់ជីវិតមនុស្សជាង ៨០នាក់និងបណ្តាលឲ្យ៥,០០០នាក់ទៀតបាត់បង់ទីជម្រកផងដែរ៕