សូមបើកបរដោយគោរពច្បាប់ចាប់ផ្តើមដំណើរការកាំមេរ៉ាចាប់ល្បឿនឆ្លាតវៃទាំង១០ទីតាំងនៅលើផ្លូវជាតិលេខ៣កំពុងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន

សូមបើកបរដោយគោរពច្បាប់ចាប់ផ្តើមដំណើរការកាំមេរ៉ាចាប់ល្បឿនឆ្លាតវៃទាំង១០ទីតាំងនៅលើផ្លូវជាតិលេខ៣កំពុងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ៖ ថ្លែងក្នុងឱកាសដឹកនាំគណៈប្រតិភូនិងមន្រ្តីបច្ចេកទេសពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាពការងារកាមេរ៉ាចាប់ល្បឿនឆ្លាតវៃ និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើបនៅលើផ្លូវជាតិលេខ៣កាលពីថ្ងៃទី៩ ខែវិច្ឆិកានេះឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណ ការនិងដឹកជញ្ជូនបានបញ្ជាក់ថាកាមេរ៉ាចាប់ល្បឿនឆ្លាតវៃទាំង១០ ទីតាំងត្រូវបានចាប់ផ្តើមដំឡើងចាប់ពីចោមចៅ-កំពត ដែលក្នុងនោះពីចោមចៅដល់បែកគូសដែលផ្លូវមាន៤គន្លងមានចំនួន៤ទីតាំងនិងកំណាត់ផ្លូវពីបែកគូសទៅទីរួមខេត្តកំពតដែលជាផ្លូវមាន២គន្លងមានចំនួន៦ទីតាំង។

ចំណែកភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើបទាំងពីរទីតាំងត្រូវបានដំឡើងដោយបំពាក់នូវប្រព័ន្ធWirelessសម្រាប់ភ្ជាប់ពីបង្គោលមួយទៅបង្គោលមួយនិងធ្វើការបញ្ជាដំណើរការតាមទូរសព្ទដៃព្រមទាំងបំពាក់នូវប្រព័ន្ធសូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យសម្រាប់ផ្គត់ផ្គង់អគ្គីសនី។

Sponsor

ឯកឧត្តម មានប្រសាសន៍ថាកាំរដាក់កាមេរ៉ាចាប់ល្បឿនឆ្លាតវៃនិងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើបទាំងនេះក្នុងគោលបំណងតាមដាន ការពារសុវត្ថិភាពនិងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋលើផ្លូវជាតិលេខ៣ដែលក្នុងនោះអគ្គស្នងការនគរបាលជាតិនឹងគ្រប់គ្រង រាល់សកម្មភាពនិងប្រតិបត្តិការរបស់កាំមេរ៉ាចាប់ល្បឿនទាំង១០ ទីតាំងទាំងការគ្រប់គ្រងទិន្នន័យនិងការពិន័យបទល្មើសផងដែរ។

កាំមេរ៉ាចាប់ល្បឿនទាំងនេះអាចឱ្យមន្រ្តីជំនាញដឹងនូវល្បឿនរបស់រថយន្ត ពណ៌ ប្រភេទនិងស្លាកលេខរថយន្តអ្នកបើកបរមិនពាក់ខ្សែក្រវាត់ការពារនិងប្រើទូរសព្ទពេលបើកបរ។

ឯកឧត្តមបន្តថាអាជ្ញាធរនឹងបំពាក់ផ្លាកសញ្ញាជូនដំណឹងដល់អ្នក បើកបរយ៉ាងតិច១គីឡូម៉ែត្រមុនដល់ទីតាំងកាមេរ៉ាចាប់ល្បឿន នៅពេលដាក់ប្រើប្រាស់ផ្លូវការ។

ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ និងធ្វើដំណើរដោយប្រុងប្រយ័ត្ន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការស្លាប់បាត់បង់អាយុជីវិត និងខាតបង់ថវិកាជាតិ៕