ម្ចាស់ហាងMode Storeពាក់ព័ន្ធការលក់ផលិតផលក្លែងក្លាយត្រូវបានបញ្ចូនមកតុលាការ

ម្ចាស់ហាងMode Storeពាក់ព័ន្ធការលក់ផលិតផលក្លែងក្លាយត្រូវបានបញ្ចូនមកតុលាការ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២១សមត្ថកិច្ចនៃគណៈ កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គមហៅកាត់ថា «គ.ប.ផ.ក»បានកសាងសំណុំរឿងបញ្ជូនទៅតុលាការករណីហាង Mode Store លក់ផលិតផលក្លែងក្លាយដើម្បីបន្តនីតិវិធីខណៈម្ចាស់ហាងត្រូវបានអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញសិន។

គួររំលឹកថាសមត្ថកិច្ចនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិង សុវត្ថិភាពសង្គមហៅកាត់ថា «គ.ប.ផ.ក» កាលពីថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅបានចុះបង្ក្រាបហាង Mode Store ដោយដកហូតវត្ថុតាងជាច្រើនពាក់ព័ន្ធការលក់ផលិតផលក្លែងក្លាយ ។

Sponsor

ហាង Mode Store មានទីតាំងស្ថិតនៅផ្ទះលេខ14BCផ្លូវលេខ ៣៣៧សង្កាត់បឹងកក់១ខណ្ឌទួលគោកដែលមានម្ចាស់ហាងគឺ លោកស្រី ខេង ពិទូពុធធីតា ។

តាមប្រភពព័ត៌មានដែលទើបទទួលបាននៅថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២១នេះបានអោយដឹងថាប្រតិបត្តិការនេះគឺមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ តេង ប៊ុនថុន អនុប្រធាន លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះ ថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គមហៅកាត់ថា «គ.ប.ផ.ក»និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារងឣមសាលាដំបូងរាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះសមត្ថកិច្ចបានឃ្លុំបេវត្ថុតាងផលិតផលរួមមានកាបូប នាឡិកាគ្រឿងសម្អាង វ៉ែនតា ព្រមទាំងផលិតផលដែលសង្ស័យជា ច្រើនមុខទៀតនិងបានឃាត់ខ្លួនម្ចាស់ទីតាំងនាំទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធីច្បាប់ ។

ក្រោយគឺសមត្ថកិច្ចបានកសាងសំណុំរឿងនេះបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធីខណៈម្ចាស់ហាងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញសិន ។

ការចុះបង្ក្រាបហាង Mode Store នាពេលនេះគឺយោងតាមពាក្យបណ្តឹងបរិហាររបស់ប្រជាពលរដ្ឋដែលបានទិញផលិតផលនៅហាង Mode Store ប៉ះចំផលិតផលក្លែងក្លាយ ។

ប្រជាពលរដ្ឋសង្ឃឹមថាឣាជ្ញាធរមានសមត្ថកិច្ចនឹងឣនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតចំពោះលោកស្រី ខេង ពិទូពុធធីតាម្ចាស់ហាង Mode Store ដើម្បីទុកជាគំរូសម្រាប់ឣ្នករកស៊ីផ្សេងទៀតកុំឱ្យយកតម្រាប់ តាមដែលនាំឲ្យខូចដល់ឣាជីវករឣ្នករកស៊ីត្រឹមត្រូវសុចរិតនិងស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕