ក្រុមអ្នកលេងប្រពន្ធ័ហ្វេប៊ុកមានការចាប់អារម្មណ៍ទៅលើគណនីអាខោនហ្វេសប៊ុកមួយដែលបានទម្លាយអំពីរឿងរ៉ាវពិតៗរបស់តារ៉ាចម្រៀងល្បីលោក ណុប បាយ៉ារិទ្ធិ ដែលកំពុងតែជួបរឿងមួយក្នុងជីវិត

ក្រុមអ្នកលេងប្រពន្ធ័ហ្វេប៊ុកមានការចាប់អារម្មណ៍ទៅលើគណនីអាខោនហ្វេសប៊ុកមួយដែលបានទម្លាយអំពីរឿងរ៉ាវពិតៗរបស់តារ៉ាចម្រៀងល្បីលោក ណុប បាយ៉ារិទ្ធិ ដែលកំពុងតែជួបរឿងមួយក្នុងជីវិត

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ៖ ថ្មីៗនេះមានការចាប់អារម្មណ៍ទៅលើគណនីហ្វេសប៊ុកមួយដែលបានទម្លាយអំពីរឿងរ៉ាវមួយចំនួនស្តីពីជីវិតនិងក្រុមគ្រួសាររបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសលោក ណុប បាយ៉ារិទ្ធិ រហូតមានការប្រើប្រាស់ពាក្យអសុរោះទៅកាន់ឪពុកម្តាយលោកថែមទៀតផង។

គណនីហ្វេសប៊ុកឈ្មោះ Hea To Seng ដែលជាអ្នកជិតដិតនឹងលោកណុប បាយ៉ារិទ្ធិ បានបង្ហោះសារជាច្រើនដែលបង្ហាញពីជម្លោះជាពាក្យសម្តីទៅកាន់បុគ្គលមួយចំនួនជុំវិញបញ្ហាលុយកាក់ដែលក្នុងនោះក៏មានទាំងឪពុកម្តាយរបស់លោក ណុប បាយ៉ារិទ្ធិផងដែរប៉ុន្តែមុននេះសារទាំងនោះត្រូវបានលុបចេញបាត់ទៅហើយ។

Sponsor

នៅថ្ងៃនេះម្ចាស់គណនីហ្វេសប៊ុកខាងលើដែលគេដឹងថាជាអ្នកជិតៗនឹងលោក ណុប បាយ៉ារិទ្ធិ បានបន្តបញ្ចេញរឿងរ៉ាវជីវិតមួយចំនួនរបស់លោក ណុប បាយ៉ារិទ្ធិ និងគ្រួសារក្នុងនោះក៏មានទាំងរឿងរ៉ាវតារាចម្រៀងល្បីឈ្មោះខាងលើបានព្យាយាមធ្វើអត្តឃាតមិនក្រោម៥ដងទេ ។

គណនីហ្វេសប៊ុក Hea To Seng បានលើកឡើងថាអ្នកដឹងបានដឹង ហើយបើដឹងច្បាស់អ្នកទាំងអស់គ្នាស្ទើរតែមិនជឿថាមានឪពុកម្តាយបែបហ្នឹងនៅលើពិភពលោកនិយាយរូមពួកគាត់បំផ្លាញជីវិតកូនខ្លួន ឯងដោយផ្ទាល់ដៃតាំងពីគ្នាដឹងក្តីរហូតដល់ឥឡូវនៅតែបំផ្លាញគ្មានគុណលើកូនហើយបំផ្លាញគ្រប់យ៉ាងដែលជាកម្លាំងញើសឈាមដែលកូនបង្កើតរបស់ខ្លួនឯងខំប្រឹងទៅធ្វើការទាំងឈឺនិយាយឱ្យខ្លីឪពុកកម្តាយតិរច្ឆានបំផុតនៅលើពិភពលោកបោកប្រាស់គេគ្រប់គ្នាហើយយកការគាំងបេះដូងនិងទឹកភ្នែកមកសម្តែង។

កូនគាត់ល្អស្ទើរតែទាំងអស់តែចម្លែកអីតែពីរនាក់គាត់បំផ្លាញកូនមិន អស់ចិត្តបំផ្លាញគេបំផ្លាញឯងទៀត។

ល្អស្តាប់ដែរកូនបំណុលដៀលម្ចាស់បំណុលថាកាពូជពួកអារហេមរហាមឯងនឹងមានស្អី ។
តែអ្នកក្ររហេមរហាមមានសមត្ថភាពរកលុយឱ្យពួកអ្នកមានតែសំបកក្រៅបោក។
ខ្ចីបានគឺចប់អាណាអ្នកខ្ចីអាហ្នឹងអ្នកទទួលនាងខ្ញុំមិនទទួលដឹងចប់ នេះជាសម្តីអ្នកមានគុណលោកណុប បាយ៉ារិទ្ធិ។
មួយទៀតលោក ណុប បាយ៉ារិទ្ធិ បានព្យាយាមសម្លាប់ខ្លួនតាមចាំដូច ជា៥ដងតែអត់ស្លាប់ដោយសារស្នាដៃអ្នកមានគុណទាំងពីររបស់លោកផងដែរ។
ងាកមកមើលពីលោក ណុប បាយ៉ារិទ្ធិ វិញបានធ្វើឲ្យអ្នកគាំទ្របារម្ភពីសុខទុក្ខរបស់តារាចម្រៀងរូបនេះជាខ្លាំងក្រោយពីគណនីហ្វេសប៊ុករបស់លោកត្រូវបានធ្វើការផ្លាស់ប្តូរProfile និងCover មកជាពណ៌ សសុទ្ធតែម្តង។
ក្នុងនោះគេសង្កេតឃើញមានសិល្បករល្បីឈ្មោះជាច្រើនបានបញ្ចេញសារលើកទឹកចិត្តដែលពួកគាត់សុទ្ធសឹងតែជាតារាចម្រៀងនិងសិល្បករបម្រើការងាររួមដំបូលក្រុមហ៊ុនហង្សមាសហើយការបញ្ចេញសារលើកទឹកចិត្តនោះបានធ្វើឱ្យគេយល់ថាសិល្បករទាំងនោះសុទ្ធតែបានដឹងអំពីរឿងរ៉ាវបញ្ហាទាំងនោះយ៉ាងច្បាស់៕