ក្រោយពីហែកជញ្ជាំងគុករត់គេចខ្លួនបានប៉ុន្មានថ្ងៃពេលនេះសមត្ថកិច្ច ចាប់បានអ្នកទោស៣នាក់ហើយក្នុងចំណោម៧នាក់នៅខេត្តស្ទឹងត្រែង

ក្រោយពីហែកជញ្ជាំងគុករត់គេចខ្លួនបានប៉ុន្មានថ្ងៃពេលនេះសមត្ថកិច្ច ចាប់បានអ្នកទោស៣នាក់ហើយក្នុងចំណោម៧នាក់នៅខេត្តស្ទឹងត្រែង

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តស្ទឹងត្រែង ៖ គិតត្រឹមរសៀលថ្ងៃនេះអ្នកទោស៣នាក់ក្នុងចំ ណោម៧នាក់ដែលទម្លាយជញ្ជាំងរបងថ្មគុកនៅខេត្តស្ទឹងត្រែងត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានមកវិញនៅសល់៤នាក់ទៀត ។

អ្នកទោស៣នាក់បន្ថែមទៀតហើយក្នុងចំណោម៧នាក់ហែកគុករត់ ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាននៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ ២០២១នេះនៅស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងខណៈអ្នកទោស ៤នាក់ផ្សេងទៀតដែលរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែងខណៈសមត្ថកិច្ចកំពុងបន្ដស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនយ៉ាងយកចិត្តទុកដាក់អ្នកទោសដែលសមត្ថកិច្ចតាមចាប់ខ្លួនបាននៅថ្ងៃទី១០ ខែវិច្ឆិកានេះ

Sponsor

ទី១ ឈ្មោះភិត ងិន អត្តលេខ ST ០០២១១៩ ឆ្នាំកំណើត ១៩៨១ ទ បទល្មើសជួញដូរខុសច្បាប់នូវសារធាតុញៀន។
ទី២ ឈ្មោះ វ៉ាន់ ភូ អត្តលេខ ST ០០២១១៥៣ ឆ្នាំកំណើត១៩៩៣ បទល្មើស ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ដោយឡែកអ្នកទោសម្នាក់ទៀតឈ្មោះ ទូច វ៉ាត អត្ថលេខST០០ ១៧៣២កើតនៅឆ្នាំ១៩៨១ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនត្រូវសមត្ថកិច្ចចាប់បានតាំងពីល្ងាចថ្ងៃទី៩ខែវិច្ឆិកានៅចំណុចវាលស្រែ ស្ថិតនៅភូមិបាចុងសង្កាត់ព្រះបាទក្រុងស្ទឹងត្រែង។

គួររំលឹកផងដែរថានៅវេលាម៉ោង៣និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២១មានអ្នកទោសចំនួន៧នាក់បានទម្លុះរបងថ្ម រត់គេចខ្លួនពីពន្ធនាគារខេត្តស្ទឹងត្រែង ។

លោក ឈុន តារា បានឲ្យដឹងថាក្នុងចំណោមអ្នកទោសទាំង៧នាក់ នោះមានម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ទោសអស់មួយជីវិតនិងម្នាក់ទៀតជាប់ទោសពីបទប្លន់ឬលួចមានស្ថានទម្ងន់ទោស។