អ្នកលក់អីវ៉ាន់តាមអនឡាញជិះម៉ូតូតាមដងផ្លូវត្រូវជនសង្ស័យមួយក្រុមមានគ្នាប្រមាណពី៧ទៅ៨នាក់ធ្វើសកម្មភាពឆក់យកកាបូបបានសម្រេចគេចខ្លួនដោយសុវត្តិភាព

អ្នកលក់អីវ៉ាន់តាមអនឡាញជិះម៉ូតូតាមដងផ្លូវត្រូវជនសង្ស័យមួយក្រុមមានគ្នាប្រមាណពី៧ទៅ៨នាក់ធ្វើសកម្មភាពឆក់យកកាបូបបានសម្រេចគេចខ្លួនដោយសុវត្តិភាព

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ ៖ជនសង្ស័យមួយក្រុមធ្វើសកម្មផាពឆក់កាបូបពីអ្នកលក់អនឡាញបានសម្រេចកាលពីយប់ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២១នៅតាមបណ្ដោយផ្លូវលេខ២១៧ត្រង់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យរាជធានីភ្នំពេញ ។

នារីរងគ្រោះមានឈ្មោះ ស្រីកា អាយុ២៣ឆ្នាំមុខរបរលក់អីវ៉ាន់តាមអនឡាញស្នាក់នៅអាផាតមិនEKក្នុងខណ្ឌបឹងកេងកងរាជធានីភ្នំពេញ ។

Sponsor

នៅមុនពេលកើតហេតុគាត់បានធ្វើដំណើរពីចោមចៅក្នុងគោលបំណងទៅកន្លែងស្នាក់នៅវិញលុះពេលជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមិនចាំម៉ាកបានមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់គាត់ដែលថ្ពក់ក្រោមចង្កូតម៉ូតូបានសម្រេចហើយក៏មានម៉ូតូ៤ទៅ៥គ្រឿងទៀតជិះពីក្រោយស្រែកហ៊ោកញ្ជ្រៀវពេញផ្លូវដោយមិនញញើតដល់សមត្ថកិច្ចបន្តិចសោះឡើយធ្វើឲ្យខ្លួនគាត់ភិតភ័យយ៉ាងខ្លាំងទោះបីខំស្រែកឱ្យគេជួយក៏គ្មានអ្នកណាគេជួយដេញតាមក្រុមជនសង្ស័យទាំងនោះដែរធ្វើឲ្យក្រុមជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្ដង ។

នារីរងគ្រោះបានបញ្ជាក់ទៀតថាសម្ភារៈដែលបាត់បង់នៅក្នុងកាបូប ស្ពាយនោះមានលុយដុល្លារចំនួន៦០០ដុល្លារទូរស័ព្ទស៊េរីទំនើប ២គ្រឿងនិងសម្ភារៈមានតម្លៃមួយចំនួនទៀត ៕