ប្រជាពលរដ្ឋមកពីភូមិតាកុះនិងភូមិសណ្តាយក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រីជាច្រើននាក់ក្នុងចំណោម១០១គ្រួសារផ្ទុះការតវ៉ារឿង មន្ត្រីចុះវាស់វែងលើក្បាលដីដែលកំពុងមានជម្លោះ

ប្រជាពលរដ្ឋមកពីភូមិតាកុះនិងភូមិសណ្តាយក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រីជាច្រើននាក់ក្នុងចំណោម១០១គ្រួសារផ្ទុះការតវ៉ារឿង មន្ត្រីចុះវាស់វែងលើក្បាលដីដែលកំពុងមានជម្លោះ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

សៀមរាប៖ អ្នកភូមិតាកុះនិងភូមិសណ្តាយក្នុងឃុំខ្នារសណ្តាយស្រុកបន្ទាយស្រីជាច្រើននាក់ក្នុងចំណោម១០១គ្រួសារបានផ្ទុះការតវ៉ានៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២១នេះពេលមន្ត្រីចុះវាស់វែងលើក្បាលដីដែលមានជម្លោះតាមការស្នើសុំភាគីម្ខាងខុសទីតាំងដីដែលមានទំនាស់។

ដីទំនាស់ខាងលើនេះផ្តើមចេញក្នុងពេលពលរដ្ឋ១០១គ្រួសារស្នើសុំកាត់ឆ្វៀលដីទំហំ៩៥,១២ហិកតាចេញពីផែនទីគម្របព្រៃឈើឆ្នាំ២០ ០២ដើម្បីធ្វើអនុបយោគធ្វើជាដីឯកជនរបស់រដ្ឋនិងធ្វើប្រទានកម្មជាកម្មសិទ្ធិជូនពលរដ្ឋ២៨គ្រូសារដែលតំណាងដោយឈ្មោះ ទុយ ប៉ុយ. ស៊ុន លិម. ផូ ស៊ីផា។

Sponsor

ប៉ុន្តែក្នុងខណៈពួកគាត់ស្នើសុំដូចបញ្ជាក់ខាងលើក៍មានឈ្មោះ សួង សារ៉ាត់. លីផល្លា .សួង ស៊ីនួន. ឈុត កែវមនី តំណាងពលរដ្ឋ ១២ នាក់ មកអះអាងថា ដីនេះ ពួកគេមានប័ណ្ណ កម្មសិទ្ធិ ចំនួន ៣៧ និងមាន ១ បង្កាន់ដៃ លើផ្ទៃដី ១៣០,៣៨ ហិកតា ដែលដីនោះ ស្ថិតក្នុងដី ដែលពួកគាត់ ស្នើសុំកាត់ឆ្វៀល។

ក្រោយពីមនុស្ស៤នាក់តំណាង១២នាក់ អះអាងថាមានប័ណ្ណកម្មសិទ្ធិ លើដីនេះពួកគេក៍ស្នើអោយមន្ត្រីចុះវាស់ក្បាលដីស្វែងរកព្រំដែលដីនេះស្ថិតក្នុងភូមិប្រិយ៍និងភូមិសណ្តាយក្នុងឃុំខ្នារសណ្តាយស្រុកបន្ទាយស្រី។

តែពេលមន្ត្រីចុះវាស់វែងបែរជាវាស់ចូលដីក្នុងភូមិតាកុះឃុំព្រះដាក់ទៅវិញទើបពួកគាត់ផ្ទុះការតវ៉ាបែបនេះពួកគាត់រស់នៅអាស្រ័យផល តាំងពីដូនតាមកមិនដែលមានអ្នកស្រុកក្រៅភូមិមកអះអាងថាមានដីនៅទីនេះចុះហេតុអីនៅសុខៗក៏មានការចុះវាស់វែងក្បាលដីដល់ក្នុងភូមិពួកគាត់បែបនេះពួកគាត់ចាំបាច់ត្រូវប្រឆាំងការវាស់វែងបែបនេះ។

ចំណែកពលរដ្ឋ៣នាក់តំណាងអោយ១០១គ្រួសារបានអះអាងប្រហាក់ប្រហែលគ្នាថាដីខាងលើនេះពួកគាត់កាន់កាប់មុនឆ្នាំ១៩៩៦ ហើយបានលក់ទិញទៅពលរដ្ឋផ្សេងទៀតច្រើនលើកច្រើនសាចាប់ពីឆ្នាំ២០០៤ចុងក្រោយក្នុងឆ្នាំ២០១៩បានលក់អោយឈ្មោះ ទុយ ប៉ុយ. ស៊ុន លិន. និងឈ្មោះ ផូ ស៊ីផា ដោយមានការបញ្ជាក់ពីអាជ្ញាធរភូមិ.ឃុំ និងស្រុករហូតមានការស្នើសុំកាត់ឆ្វៀលបែបនេះ។

ប្រភពបានបញ្ជាក់ថាតាមអនុក្រឹត្យរាជរដ្ឋាភិបាលលេខ១៦៣ អ.ន.ក្រ.ប.ក ចុះថ្ងៃទី២៣ខែសីហាឆ្នាំ២០២១បានសម្រេចកាត់ឆ្វៀលដីទំហំ៨០,២៧ហិកតាស្ថិតក្នុងភូមិសណ្តាយឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រីខេត្តសៀមរាបចេញពីគម្របព្រៃឈើឆ្នាំ២០០២ផ្តល់កម្មសិទ្ធិអោយមកឈ្មោះ ទុយ ប៉ុយ. ស៊ុន លិន និង ផូ ស៊ីផា។

ក្នុងថ្ងៃទី២៣ខែសីហាឆ្នាំ២០២១ដដែលទីស្តីការគណ:រដ្ឋមន្ត្រីចេញសេចក្តីជូនដំណឹងស្តីពីការសម្រេចរបស់រាជរដ្ឋាភិបាលបដិសេធចោលប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីមិនទាន់ចុះបញ្ជីនិងឯកសារបញ្ជាក់ការកាន់កាប់ដីធ្លីផ្សេងៗទៀត ទុកជាអាសាបង់លើផ្ទៃដីដែលបានកាត់ឆ្វៀលខាងលើ(ក្បាលដីលើប័ណ្ណចំនួន៣៧និង១បង្កាន់ដៃ)តែមកទល់ពេលនេះម្ចាស់ប័ណ្ណ៣៧ និង១បង្កាន់ដៃនៅតែបន្តសុំអោយវាស់វែងទើបមានហេតុការណ៍ផ្ទុះការតវ៉ាបែបនេះ។

ជុំវិញហេតុការណ៍នេះលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានថ្លែងតាមទូរស័ព្ទថាក្នុងដីជម្លោះហើយតម្រូវអោយមានការដោះ ស្រាយមន្ត្រីចាំបាច់ត្រូវចុះវាស់វែងដើម្បីស្វែងរកព្រំត្រឹមត្រូវតែមិនមែនទៅកំណត់ថាជាដីបុគ្គលណាម្នាក់នោះទេ។

បើពលរដ្ឋរូបណាថាខ្លួនមានដីលើចំណុចវាស់វែងសូមភ្ជាប់ឯកសារ មកដាក់ពាក្យប្តឹងនៅសាលាស្រុកចំពោះការតវ៉ារបស់ពលរដ្ឋគឺដោយ សាពួកគាត់មិនយល់ពីផ្លូវច្បាប់តែយ៉ាងណាក្រុមមន្ត្រីត្រូវតែវាស់វែង អោយបានរួចរាល់ទើបអាចដោះស្រាយ៕