អស់រយះពេលជិត១ឆ្នាំទៅហើយករណីមន្ត្រីពន្ធនាគារខេត្តបន្ទាយ មានជ័យចំនួន២១នាក់បានផ្តិតមេដៃប្តឹងមេកើយខ្លួនឯងដោយបច្ចុប្បន្ននៅតែមេដដែល

អស់រយះពេលជិត១ឆ្នាំទៅហើយករណីមន្ត្រីពន្ធនាគារខេត្តបន្ទាយ មានជ័យចំនួន២១នាក់បានផ្តិតមេដៃប្តឹងមេកើយខ្លួនឯងដោយបច្ចុប្បន្ននៅតែមេដដែល

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តបន្ទាយមានជ័យ: ករណីមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យដែលត្រូវបានកូនចៅចំនួន២១នាក់បានផ្តិតមេដៃប្តឹងមេកើយខ្លួនឯងអស់យះពេលជិត១ឆ្នាំមិនទាន់មានលទ្ធផល។
សូមគោរពជូនសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបើគិតពីថ្ងៃទី២ខែមករាឆ្នាំ២០២១ប៉ុន្តែប្រធានពន្ធនាគាររូបនេះនៅតែជាមេដដែល !

សូមបញ្ជាក់ថាក្នុងកម្មវត្ថុពាក្យបណ្តឹងមន្ត្រីពន្ធនាគារខេត្តបន្ទាយមាន ជ័យសុំប្តឹងឈ្មោះ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ពីបទជេរប្រមាថធ្ងន់ធ្ងរនិងគ្មានក្រមសីលធម៌និងវិជ្ជាជីវៈជាថ្នាក់ដឹក នាំ។

Sponsor

តបតាមកម្មវត្ថុខាងលើយើងខ្ញុំសូមគោរពជូនសម្តេចមេត្តាជ្រាបថា រយៈកាលកន្លងមកលោក អ៊ុង ស៊ីផាន បានប្រព្រឹត្តកំហុសជាច្រើន ដូចខាងក្រោម ៖
១.គ្មានក្រមសីលធម៌និងវិជ្ជាជីវៈជេរប្រមាថថ្នាក់ដឹកនាំនិងមន្ត្រី
២.យកគ្រួសារមកនៅកន្លែងធ្វើការនិងចិញ្ចឹមសត្វឆ្កែជាច្រើនក្បាលបង្ករភាពកខ្វក់និងពេលខ្លះបង្ករគ្រោះថ្នាក់(ខាំមន្ត្រីឱ្យរបួស)ហើយមន្ត្រីវាយការពារខ្លះក៏មិនបាន ។
៣.ប្រជុំហាមមន្ត្រីតាមការិយាល័យមិនឱ្យគោរពតាមការណែនាំរបស់អនុប្រធានពន្ធនាគារទទួលផែន
៤.បក្ខពួកនិយម គៀបសង្កត់មន្ត្រីមិនឲ្យមានការតវ៉ាផ្សេងពុករលួយ ដូចជាថវិកាធ្វើកំផែង៣៥០ម៉ែត្រ លោក អ៊ុងស៊ីផានធ្វើបានតែ២០ទៅ៣០ម៉ែត្រទុកចោល។
៥.បំបែកបំបាក់ការសាមគ្គីភាពផ្ទៃក្នុង អាងអំណាចមិនឱ្យមន្រ្តីគោរពអ្នកណាក្រៅពីខ្លួន ។

អាស្រ័យហេតុនេះសូម សម្តេច ក្រឡាហោម មេត្តាជួយរកយុត្តិធម៌ដល់ពួកយើងខ្ញុំផង។
សូមសម្តេចក្រឡាហោយមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ ។

ពាក់ព័ន្ធករណីនេះសារព័ត៌មានយើងខ្ញុំមិនដឹងថាថ្នាក់លើដោះស្រាយដោយវិធីណាតែចំពោះលោកប្រធានពន្ធនាគារនៅតែជាមេដដែលដល់បច្ចុប្បន្ន ៕