ពិតជារឿងមួយដែលគិតមិនដល់ពលករខ្មែរចំនួន៦នាក់ស្លាប់ជា បន្តបន្ទាប់ខណៈជាង១០នាក់ទៀតបានកំពុងសង្រ្គោះក្រោយពីពួកគេបានយកអាល់កុលលាយជាមួយទឹកអូអ៊ិឈិនិងទឹកក្រូចផឹក

ពិតជារឿងមួយដែលគិតមិនដល់ពលករខ្មែរចំនួន៦នាក់ស្លាប់ជា បន្តបន្ទាប់ខណៈជាង១០នាក់ទៀតបានកំពុងសង្រ្គោះក្រោយពីពួកគេបានយកអាល់កុលលាយជាមួយទឹកអូអ៊ិឈិនិងទឹកក្រូចផឹក

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ក្រុងប៉ោយប៉ែត៖ នៅក្នុងមណ្ឌលធ្វើចត្តាឡីស័កគួរមានការរឹតបន្តឹង ក៏ដូចជាអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលមិនត្រូវអោយបងប្អូនប្រជាពលរដ្ឋជួបជុំញាំផឹកស៊ីប្រមូលផ្តុំជាកន្លែងសប្បាយនោះឡើយ។

យ៉ាងហោចណាស់ក៏មានពលករខ្មែរចំនួន៦នាក់បានស្លាប់ជាបន្ត បន្ទាប់និងជាង១០នាក់ទៀតកំពុងត្រូវបានជួយសង្គ្រោះបន្ទាន់ បន្ទាប់ពីពួកគេគេប្រមូលផ្តុំគ្នាផឹកនូវសារធាតុលាយផ្សំជាមួយអាល់ កុលទឹកផ្លែឈើជាការសប្បាយក្លាយជាទុក្ខទៅទុក្ខ។

Sponsor

សូមបញ្ជាក់ពីព័ត៌មានបឋមថាគឺពលករខ្មែរចំនួន៦នាក់បានស្លាប់ជាបន្តបន្ទាប់ខណៈជាង១០នាក់ទៀតបានកំពុងសង្រ្គោះក្រោយពីពួកគេបានយកអាល់កុលលាយជាមួយទឹកអូអ៊ិឈិនិងទឹកក្រូផឹកនៅក្នុងមណ្ឌលចត្តាឡីស័កមួយកន្លែងនៅទីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

នេះបើតាមការបញ្ជាក់ពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលបានបញ្ជាក់ប្រាប់ទូរទស្សន៍ក្នុងស្រុកនាព្រឹកថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២១។
ករណីនេះបង្កអោយមានការភ្ញាក់ផ្អើលជ្រួលច្របល់ពីក្រុមការងារអ្នក គ្រប់គ្រងហើយក្រុមគ្រូពេទ្យក៏កំពុងតាមអាការ:នៃការពុលនេះផងដែរ ៕