ក្រុមសើបអង្គេតវៀតណាមកំពុងស៊ើបរកមុខអ្នកនាំថ្នាំកូវីដ១៩ម៉ាក Molnupiravir ចូលមកដោយខុសច្បាប់លើអនឡញ

ក្រុមសើបអង្គេតវៀតណាមកំពុងស៊ើបរកមុខអ្នកនាំថ្នាំកូវីដ១៩ម៉ាក Molnupiravir ចូលមកដោយខុសច្បាប់លើអនឡញ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

VNExpress៖ នាយកដ្ឋានសុខាភិបាលទីក្រុងហូជីមិញ និងអាជ្ញាធរពាក់ព័ន្ធបាននិយាយថា បុគ្គល និងអង្គភាពមួយចំនួននៅក្នុងទីក្រុងត្រូវបានចោទប្រកាន់ថា លួចលក់ថ្នាំប្រឆាំងវីរុស Molnupiravir ដោយខុសច្បាប់ ។

នៅក្នុងឯកសារដែលបានផ្ញើទៅក្រសួងសុខាភិបាលនាពេលថ្មីៗនេះ ប្រធានមន្ទីរសុខាភិបាលទីក្រុងហូជីមិញ លោក Tang Chi Thuong បាននិយាយថា ខ្លួនកំពុងសហការជាមួយប៉ូលិស ដើម្បីស៊ើបអង្កេតការលក់ថ្នាំព្យាបាលកូវីដ Molnupiravir នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។

Sponsor

ទន្ទឹមនោះ ​នៅពេលសមត្ថកិច្ច​ចុះ​ឆែកឆេរ​ឃ្លាំង​នៃ​មណ្ឌល​វេជ្ជសាស្ត្រ​ស្រុក Binh Tan គេ​បាន​រក​ឃើញ​សំបកប្រអប់ថ្នាំ Molnupiravir ចំនួន ៦០ ប្រអប់ ។ ឱសថការីនៅមជ្ឈមណ្ឌលនេះបាននិយាយថា ប្រអប់ចំនួន ២០ ត្រូវបាននាំយកទៅកាន់តំបន់ធ្វើចត្តាឡីស័ក ។ ក្រោយមកឱសថការី​ត្រូវ​បាន​នាំ​យក​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​ជួយ​រក​​កន្លែង​លាក់ថ្នាំ​ចំនួន ៤០ ប្រអប់​ទៀត ។

ចំណែកនៅស្រុក Tan Phu មជ្ឈមណ្ឌលវេជ្ជសាស្ត្ររបស់ខ្លួនបានចែកចាយថ្នាំ Molnupiravir ចំនួន ៦៩៦ ប្រអប់រួចហើយ ។ មជ្ឈមណ្ឌល​នេះ​បាន​និយាយ​ថា ថ្នាំនេះ​ត្រូវ​បាន​ផ្ទេរ​ទៅ​តាម​ទីតាំង​ផ្សេង​គ្នា ​ដោយ​សារ​តម្រូវ​ការ​ខុស​គ្នា ។

គួរបញ្ជាក់ថា Molnupiravir គឺជាថ្នាំប្រឆាំងមេរោគ ហើយកំពុងត្រូវបានប្រើប្រាស់ដើម្បីព្យាបាលករណីឆ្លងមេរោគកម្រិតស្រាលនៅប្រទេសវៀតណាម ។ វាត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃដោយក្រសួងសុខាភិបាល ប៉ុន្តែមិនមានលក់ជាសាធារណៈនោះទេ ៕