សមត្ថកិច្ចចុះបង្ក្រាបទីតាំងបើកលេងល្បែងសុីសងខុសច្បាប់មួយកន្លែងឃាត់ខ្លួនអ្នកញៀនល្បែងប្រុស៣ស្រី១នាក់

សមត្ថកិច្ចចុះបង្ក្រាបទីតាំងបើកលេងល្បែងសុីសងខុសច្បាប់មួយកន្លែងឃាត់ខ្លួនអ្នកញៀនល្បែងប្រុស៣ស្រី១នាក់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កណ្តាល៖ សមត្ថកិច្ចចុះបង្ក្រាបទីតាំងលេងល្បែងសុីសងខុសច្បាប់នៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២១ក្រោមការដឹកនាំចង្អុលបង្ហាញនិងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការខេត្តកណ្តាលក្រោយពីបងប្អូនប្រជាពលរដ្ឋរាយការណ៍ថាមានទីតាំងបើកលេងសុីសងមួយកន្លែងស្ថិតក្នុងភូមិក្រាំងស្បូវឃុំព្រះពុទ្ធស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។

ភ្លាមៗលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តបានបញ្ជារកម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តកណ្តាលដឹកនាំដោយលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងអធិការស្រុកកណ្ដាលស្ទឹងដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ុឹម គីមស៊ុន អធិការរងព្រហ្មទណ្ឌស្រុកកណ្តាលស្ទឹង។

Sponsor

កិច្ចប្រតិបត្តិការចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងនេះបើតាមការបញ្ជាក់ពីកម្លាំងជំនាញនិងកន្លែងបានប្រាប់សារព័ត៌មានអោយដឹងថាបានឃាត់ខ្លួនបានមនុស្សចំនួន៤នាក់ប្រុស០៣នាក់ស្រី០១នាក់និងវត្ថុតាងមួយចំនួន។រីឯវត្ថុតាំងមួយចំនួនត្រូវបានយកទៅរក្សារទុកនៅអធិការស្រុកកណ្តាលស្ទឹង។