ស្តាយរបស់ដែលត្រូវគេបោះចោលស្ត្រីម្នាក់ឃើញផ្លែស្វាយនៅល្អៗដែលក្រុមឈ្មួញយកទៅបោះចោលនៅក្បែរចិញ្ចើមផ្លូវក៏រើសយក​ទៅចិតធ្វើជាអាហារសត្វជ្រូកចិញ្ចឹម

ស្តាយរបស់ដែលត្រូវគេបោះចោលស្ត្រីម្នាក់ឃើញផ្លែស្វាយនៅល្អៗដែលក្រុមឈ្មួញយកទៅបោះចោលនៅក្បែរចិញ្ចើមផ្លូវក៏រើសយក​ទៅចិតធ្វើជាអាហារសត្វជ្រូកចិញ្ចឹម

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តប៉ៃលិន ៖ កុំរើសអើងផ្លែស្វាយជាច្រើនត្រូវបានឈ្មួញខ្មែរដឹកយកទៅចាក់ ចោលនៅលើចិញ្ចើមផ្លូវវាងក្រុងមួយកន្លែងស្ថិតនៅក្នុងភូមិសួនអំពៅលិចសង្កាត់ប៉ៃលិនក្រុងប៉ៃលិនខេត្តប៉ៃលិនខណ:ពួកគេដឹកទៅលក់ ដូរ​នៅប្រទេសថៃលុះឈ្មួញថៃរើសយកតែស្វាយ​ត្រូវប៉ាន់និងល្អៗរីឯផ្លែស្វាយខុសខ្នាតគេមិនទិញក៏ដឹកយកទៅចាក់ចោលខាងទឹកដីខ្មែរស្ត្រីម្នាក់បានចុះរើសផ្លែស្វាយមួយចំនួនយកទៅចិតធ្វើជាអាហារដល់សត្វជ្រូកចិញ្ចឹមរបស់ខ្លួន។

បើតាមការរៀបរាប់ពីស្រ្តីម្នាក់ឈ្មោះ ស្រ្តីម៉ៅ អាយុ៤៥ឆ្នាំរស់នៅភូមិខាងលើបានប្រាប់ឱ្យដឹងថាគំនរផ្លែស្វាយខុសស្តង់ដាដែលឈ្មួញដឹកត្រឡប់មកពីប្រទេសថៃត្រូវបានលួចចាក់ចោលនៅចិញ្ចើមផ្លូវបើសិន ជាគ្មាននរណាកើបឬប្រមូលយកទៅបោះចោលនៅតាមគុម្ពោតព្រៃឬវាលចំការនឹងក្លាយទៅជាស្អុយរលួយបង្កការប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមដល់អ្នកដែលបើកបរម៉ូតូឆ្លងកាត់តាមផ្លូវមួយនេះ ។

Sponsor

តែពេលឃើញគេទើបនឹងបោះចោលផ្លែស្វាយថ្មីៗគាត់ក៏ចុះទៅរើសច្រកការ៉ុងដើម្បីយកទៅចិតសម្បកដាក់ឱ្យសត្វជ្រូកប្រមាណជាង ១០ក្បាលនៅក្នុងទ្រុងឯផ្ទះរបស់ខ្លួន ។

គាត់បន្តទៀតថាការចិតផ្លែស្វាយដែលឈ្មួញបោះចោលនៅលើចិញ្ចើមផ្លូវនេះគឺមិនហ៊ានឱ្យជ្រូកចិញ្ចឹមស៊ីច្រើននោះទេព្រោះខ្លាចក្រែងក្លាយទៅជារាគរុសលំបាកក្នុងព្យាបាលគាត់បញ្ជាក់ទៀតថាតែជាញឹក ញាប់ពេលគាត់ចិតសម្បកដាក់ឱ្យជ្រូកស៊ីគឺមិនឃើញមានបញ្ហាអ្វីនោះទេថែមទាំងធ្វើឱ្យសត្វជ្រូករបស់គាត់ធំលឿនឆាប់បានលក់ថែមទៀតផងដែរ ។

លើសពីនេះគាត់ក៏សំណូមពរដល់ក្រុមឈ្មួញដែលតែងតែដឹកផ្លែ ស្វាយខុសខ្នាតនិងស្អុយរលួយយកទៅបោះចោលអនាធិបតេយ្យលើចិញ្ចើមផ្លូវឱ្យឈប់ធ្វើបែបនេះបន្តទៀតព្រោះនាំឱ្យបាត់បង់នូវសណ្តាប់ធ្នាប់សាធារណ:បាត់បង់សោភ័ណភាពនិងប៉ះពាល់ដល់បរិស្ថានថែមទៀតផង ។

ម្យ៉ាងវិញទៀតបើសិនជាភ្ញៀវជាតិនិងអន្តរជាតិបើកបរម៉ូតូឬរថយន្តនៅតាមដងផ្លូវខាងលើគេក៏នឹងរិះគន់ដល់អាជ្ញាធរមូលដ្ឋានចំពោះបញ្ហាកាកសំណល់ផ្លែស្វាយនេះដែរ ។

សូមបញ្ជាក់ថានៅពេលរដូវប្រមូលផលផ្លែស្វាយនៅតាមចំការកសិករក្នុងខេត្តប៉ៃលិននិងនៅតាមបណ្តាខេត្តនានាម្តងៗបន្ទាប់ពីក្រុមឈ្មួញដឹកយកទៅលក់ដូរនៅប្រទេសថៃហើយគឺពេលសល់ផ្លែស្វាយស្អុយ រលួយតែងតែដឹកយកទៅចាក់ចោលនៅលើចិញ្ចើមផ្លូវវាងក្រុងនិងលើចិញ្ចើមផ្លូវជាតិនាំឱ្យក្លាយទៅជាទម្លាប់អាក្រក់យ៉ាងខ្លាំង ៕