សមត្ថកិច្ចកម្ពុជានិងតម្រួតថៃសហកាគ្នាចូលរំដោះបុគ្គលឹកជនជាតិថៃជាង៦០នាក់ដែលត្រូវថៅកែល្បែងតាមអនឡាញជនជាតិចិនក្នុងក្រុងប៉ោយប៉ែតជាក្រុមជួញដូរមនុស្សបង្ខំឲ្យធ្វើការខុសច្បាប់

សមត្ថកិច្ចកម្ពុជានិងតម្រួតថៃសហកាគ្នាចូលរំដោះបុគ្គលឹកជនជាតិថៃជាង៦០នាក់ដែលត្រូវថៅកែល្បែងតាមអនឡាញជនជាតិចិនក្នុងក្រុងប៉ោយប៉ែតជាក្រុមជួញដូរមនុស្សបង្ខំឲ្យធ្វើការខុសច្បាប់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ក្រុងប៉ោយប៉ែត៖ ប្រភពពីសមត្ថកិច្ចកម្ពុជាបានឲ្យដឹងថាក្រោយពីកម្លាំងសមត្ថកិច្ចកម្ពុជារំដោះជនជាតិថៃជាង៦០នាក់បានហើយក៏ បានប្រគល់ពួកគេទាំងប្រុស-ស្រីជាង៦០នាក់ទៅឲ្យភាគីថៃនៅលើស្ពានមិត្តភាពកម្ពុជា-ថៃកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៥ វិច្ឆិកា ២០២១នេះ។

កម្លាំងសមត្ថកិច្ចកម្ពុជាបានចូលទៅរំដោះបុគ្គលឹកជនជាតិថៃជាង ៦០នាក់ដែលត្រូវថៅកែល្បែងតាមអនឡាញជនជាតិចិនក្នុងក្រុងប៉ោយប៉ែតជាក្រុមជួញដូរមនុស្សបង្ខំឲ្យធ្វើការខុសច្បាប់រួមទាំងធ្វើទុក្ខបុកម្នេញនិងលក់បន្តទៅឲ្យថៅកែអនឡាញជនជាតិចិនផ្សេងបើមិនអាចធ្វើការបាន។
លើសពីនេះទៀតបើចង់ត្រឡប់ទៅប្រទេសថៃវិញត្រូវយកលុយមកលស់ក្នុងម្នាក់ៗចាប់ពី៣០,០០០-៥០,០០០បាត។
ប្រភពច្បាស់ការប្រាប់ថាបញ្ហាខាងលើនេះជនរងគ្រោះជាជនជាតិថៃ បានប្ដឹងទៅស្ថានទូតថៃនៅព្រះរាជាណាចក្រថៃទើបកម្លាំងជម្នាញថៃផ្ដល់ព័ត៌មានទៅស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីសុំកម្លាំងសហការនិងជួយសង្គ្រោះជនជាតិថៃដែលត្រូវក្រុមជួញដូរមនុស្សធ្វើទុក្ខបុកម្នេញ។
ប្រភពដដែលបន្តថាក្រោយពីទទួលកិច្ចអន្តរាគមន៍ពីស្ថានទូតថៃប្រចាំកម្ពុជាទើបកម្លាំងជំនាញរបស់ក្រសួងមហាផ្ទៃសុំកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យដើម្បីស្រាវជ្រាវ។
បន្ទាប់ពីស្រាវជ្រាវយ៉ាងយូរកម្លាំងសមត្ថកិច្ច ជំនាញបានរំដោះជនជាតិថៃទាំងនោះចេញពីកន្លែងធ្វើការកាលពីថ្ងៃទី១៤ខែឆ្នាំដដែលហើយយកជនជាតិថៃប្រុសស្រីទាំងអស់ទៅរក្សានៅកន្លែងកម្លាំងនគរបាលវរការពារព្រំដែនគោក៩១១លុះនៅព្រឹកថ្ងៃទី១៥ខែវិច្ចការឆ្នាំ២០២១ នេះជនជាតិថៃទាំងអស់នោះត្រូវបានកម្លាំងជំនាញកម្ពុជាប្រគល់ជូនកម្លាំងសមត្ថកិច្ចថៃនៅលើស្ពានច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
ក្នុងករណីនេះតើកម្លាំងសន្តិសុខផ្ទៃក្នុងរបស់ក្រសួងមហាផ្ទៃដែលឈរ ជើងនៅក្រុងប៉ោយប៉ែតរាប់សិបនាក់មានតួនាទីធ្វើអ្វីបានជាមិនដឹងរឿង? លុះជនរងគ្រោះជនជាតិថៃប្ដឹងទៅស្ថានទូតរបស់គេថាមានថៅកែអនឡាញចិនបង្ខំឲ្យជនជាតិថៃជាង៦០នាក់ដើម្បីធ្វើការងារឲ្យគេទៅវិញហើយនៅពេលកម្លាំងក្រសួងមហាផ្ទៃចុះមកជួយសង្គ្រោះទើបដឹង។

Sponsor

ម្យ៉ាងទៀតល្បែងនៅទីក្រុងប៉ោយប៉ែតមិនត្រូវបានបិទនោះទេមានដំណើការបើករហូតតាំងពីដំណាក់កាលcovid19ដំបូងរហូតទល់បច្ចុប្បន្ន។
បញ្ហាខាងលើនេះអ្នកសារព័ត៌មានសុំការបំភ្លឺពីសមត្ថកិច្ចជំនាញតាមតេលេក្រាមតែមិនមានការឆ្លើយតប៕