សង្ស័យករណីឃាតកម្មបុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារចំនួន៤ក្រាប់ដោយកាំភ្លើងខ្លីK59បណ្ដាលឲ្យស្លាប់ភ្លាមៗ

សង្ស័យករណីឃាតកម្មបុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារចំនួន៤ក្រាប់ដោយកាំភ្លើងខ្លីK59បណ្ដាលឲ្យស្លាប់ភ្លាមៗ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កណ្ដាល: បុរសម្នាក់ត្រូវបានជនមិនស្គាល់មុខបាញ់៤គ្រាប់បណ្តាលអោយស្លាប់សង្ស័យករណីឃាតកម្មហេតុការនេះកើតឡើងនៅថ្ងៃទី ២០ខែវិច្ឆិកាឆ្នាំ២០២១ស្ថិតក្នុងភូមិថ្មីឃុំសន្លុងស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល។

បុរសចំណាស់ម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារដោយកាំភ្លើង ខ្លីK59បណ្ដាលឲ្យស្លាប់ភ្លាមៗគួរឲ្យរន្ធត់នៅលើកណាត់ផ្លូវK383 ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូ។

Sponsor

ជនរងគ្រោះឈ្មោះ ឆែម ឆា ភេទប្រុសអាយុ៦៤ឆ្នាំជនជាតិខ្មែរមុខរបរ កសិករមានទីលំនៅភូមិឃុំកើតហេតុ(ស្លាប់នៅនឹងកន្លែងកើតហេតុ) មានរបួសស្នាមក្បាលចំហៀងខាងឆ្វេង០១កន្លែង។
វត្ថុតាងចាប់យក ៖
សំបកគ្រាប់កាំភ្លើងខ្លីចំនួន០៤គ្រាប់។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។
ប្រភពដដែលបន្តថា នៅថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២១ វេលាម៉ោង ១៥និង៣០នាទី ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿម៉ាកវ៉េវពណ៌ស គ្មានផ្លាកលេខ ជិះទៅបើកភ្លើងនៅផ្ទះ.ស្ថិតក្នុងភូមិថ្មី ឃុំសន្លុង ពេលបើកភ្លើង.រួចជនរងគ្រោះបានជិះម៉ូតូត្រឡប់មកផ្ទះនៅ ភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាលវិញ លុះពេលជិះមកដល់ចំណុចកើតហេតុ.ក៏ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណបាញ់.បណ្ដាលឲ្យដួលស្លាប់នៅនឹងកន្លែងគួរឲ្យរន្ធត់ ដោយនៅកន្លែងកើតហេតុ បន្សល់នូវសំបកគ្រាប់K59 ចំនួន០៤គ្រាប់។
សមត្ថកិច្ចនគរបាលខេត្ត ស្រុកកំពុងចុះស្រាវជ្រាវ ជុំវិញកន្លែងកើតហេតុ៕