ផ្ទុះអាវុធជាច្រើនគ្រាប់នៅក្រុងប៉ោយប៉ែតបណ្តាលអោយសមត្ថកិច្ចកងរាជអាវុធហត្ថរងរបួស៣នាក់និងឃាត់ខ្លួនជនបង្កបាន១៥នាក់

ផ្ទុះអាវុធជាច្រើនគ្រាប់នៅក្រុងប៉ោយប៉ែតបណ្តាលអោយសមត្ថកិច្ចកងរាជអាវុធហត្ថរងរបួស៣នាក់និងឃាត់ខ្លួនជនបង្កបាន១៥នាក់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ក្រុងប៉ោយបែត : ករណីផ្ទុះអាវុធនៅក្រុងប៉ោយប៉ែតលោកឧត្តមសេ នីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជាក់ថាករណីផ្ទុះអាវុធនៅប៉ោយប៉ែតមុននេះគឺជាការចុះបង្ក្រាបរបស់សម ត្ថកិច្ចចំពោះជនជាតិថៃមួយក្រុមនិងក្រុមកាងជនជាតិថៃដែលបង្ករការអុកឡុកបង្ករបញ្ហាធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយ មានជ័យបានបន្តថាក្រុមបង្ករទាំងនោះបានប្រើដបគប់មកលើកម្លាំងអាវុធហត្ថព្រមទាំងបានប្រើអាវុធបាញ់មកលើសមត្ថកិច្ចបណ្តាលអោយកម្លាំងអាវុធហត្ថរងរបួស៣នាក់ក្នុងនោះកម្លាំងអាវុធហត្ថម្នាក់ត្រូវគ្រាប់កាំភ្លើងដែលជនបង្ករបាញ់ធ្លាយថ្ពាល់និងថ្គាមពីម្ខាងទៅម្ខាងរបួសធ្ងន់ទើបកម្លាំងសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ដើម្បីទប់ទល់ស្ថានការណ៍ជាលទ្ធផលសមត្ថកិច្ចចាប់ឃាត់ខ្លួនក្រុមបង្ករទាំងនេះបានចំនួន១៥នាក់និងកំពុងបន្តស្វែងរកតាមចាប់ខ្លួនបក្ខពួកក្រុមបង្ករបញ្ហាបន្តបន្ទាប់ទៀត ។

Sponsor

ដោយឡែកកម្លាំងសមត្ថកិច្ចដែលរងរបួសត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

សូមបញ្ជាក់ថាករណីកើតហេតុប្រហែលជាម៉ោង១កន្លះរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២១ស្នូរកាំភ្លើងបានលាន់ឡើង មនុស្សប្រុស-ស្រី រត់ប្រសេចប្រសាចស្លន់ស្លោគេចពីគ្រោះថ្នាក់ ។

ប៉ុន្តែគេឃើញវត្តមានលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបន្ទាយមានជ័យដឹកនាំកម្លាំងដោយផ្ទាល់ចុះបើកប្រតិបត្តិការបង្ក្រាបគ្រប់គ្រងស្ថានការណ៍បានទាន់ពេលវេលា ៕