ព្រឹកស្អែកប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ(ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់ -ក្រូចឆ្មារ)

ព្រឹកស្អែកប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ(ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់ -ក្រូចឆ្មារ)

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២១ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជានឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ”។

សូមបញ្ជាក់ថាគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹង ត្រង់-ក្រូចឆ្មារ៖ ចាប់ផ្តើម​នៅត្រង់គីឡូ​ម៉ែត្រ​​លេខ៥៨+២០០ ត្រើយខាងលិចស្ថិតលើផ្លូវខេត្ត​លេខ​២៧១៤នៅចំណុចភូមិបឹងដែងឃុំព្រែកកក់​ស្រុក​​ស្ទឹង​​​ត្រង់​ខេត្តកំពង់ចាមភ្ជាប់ទៅត្រើយខាងកើតទន្លេ មេគង្គនៅ​ចំណុច​​ភូមិក្តុលកណ្តាលឃុំទ្រាស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ។

Sponsor

តួស្ពានសុទ្ធសាធ​មានប្រវែង១.១៣១​ម៉ែត្រទទឹង១៣,៥ម៉ែត្រក្រាល​បេតុង​កៅស៊ូ​កម្រាស់៥សង់ទីម៉ែត្រមានផ្លូវរថយន្ត​ចំនួន​២គន្លងផ្លូវម៉ូតូ​ចំនួន​២គន្លងផ្លូវថ្មើរជើង​ចំនួន២គន្លងសម្រាប់ទៅមក។
ផ្លូវមេសង​ខាង​​ស្ពាន​តភ្ជាប់​ទៅ​ផ្លូវ​ជាតិ​លេខ​៧១C​ មានប្រវែង ៨.៣២៣ ម៉ែត្រ។
សរុបរួមទាំង​ស្ពាននិង​ផ្លូវ​តភ្ជាប់​​មានប្រវែង​សរុប​៩.៤៥៤ម៉ែត្របានបើកការដ្ឋានកាលពីថ្ងៃទី​០៩ខែកុម្ភៈឆ្នាំ២០១៨ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​បំផុត​របស់សម្តេចតេជោ​នាយករដ្ឋមន្រ្តីដោយ​ត្រូវ​ប្រើប្រាស់​រយៈពេលសាងសង់​ចំនួន​៤២ខែសាងសង់​ដោយក្រុមហ៊ុន​សំណង់​​​​សៀងហៃ​​(SCG)និងត្រួត​ពិនិត្យ​​បច្ចេកទេស​​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​​បច្ចេកទេសក្វាង​ចូវ​វ៉ានអានចំណាយ​ថវិកាអស់​៥៦,៩៩៨លាន​​ដុល្លារ​អាមេរិក។

សមិទ្ធផលថ្មីនេះ​គឺជា​ចំណង​ដៃ​ដ៏​ថ្លៃថ្លា​មិនអាចកាត់ថ្លៃបាន​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជាជូន​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាមនិង​ខេត្តត្បូងឃ្មុំព្រមទាំងបងប្អូនប្រជាពល​រដ្ឋ​ទូទាំង​ប្រទេសដើម្បីប្រើប្រាស់​ជាប្រយោជន៍​ទូទៅ​និង​យូរអង្វែង​ក្រោម​ការដឹកនាំប្រកបដោយ​ភាពប៉ិនប្រ សប់និងគតិបណ្ឌិតរបស់​សម្ដេច​អគ្គ​មហា​​​សេនា​​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា​ចក្រ​កម្ពុជាដែលជាអគ្គមគ្គុទេសន៍និងជាប្រតិបត្តិករ​នយោបាយឈ្នះ-ឈ្នះដែលបាននាំយកសន្តិភាព​មកជូន​ជាតិមាតុភូមិកម្ពុជា។