មុខសញ្ញាឆក់កាបូបតាមដងផ្លូវជាតិលេខ៥៧ចំនួន០៣នាក់ប្រើ ប្រាស់អាវុធមានដាវសាមូរ៉ៃ០១ដើមធ្វើសកម្មភាពប្លន់យកកាបូបពីជនរងគ្រោះចំនួន០២នាក់បណ្តាលឱ្យដួលរងរបួសធ្ងន់និងស្រាលត្រូវបានឃាត់ខ្លួនម្នាក់បក្សពួក២នាក់ទៀតរត់រួច

មុខសញ្ញាឆក់កាបូបតាមដងផ្លូវជាតិលេខ៥៧ចំនួន០៣នាក់ប្រើ ប្រាស់អាវុធមានដាវសាមូរ៉ៃ០១ដើមធ្វើសកម្មភាពប្លន់យកកាបូបពីជនរងគ្រោះចំនួន០២នាក់បណ្តាលឱ្យដួលរងរបួសធ្ងន់និងស្រាលត្រូវបានឃាត់ខ្លួនម្នាក់បក្សពួក២នាក់ទៀតរត់រួច

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តប៉ៃលិន៖ ក្រុមជំនាញចោរឆក់កាបូបតាមដងផ្លូវជាតិលេខ៥៧ ចំនួន០៣នាក់មានដាវសាមូរ៉ៃ០១ដើមបានធ្វើសកម្មភាពឆក់ប្លន់យកកាបូបពីជនរងគ្រោះចំនួន០២នាក់ខណៈដែលពួកគាត់កំពុងតែជិះម៉ូតូឌុបគ្នាបណ្តាលឱ្យដួលរងរបួសធ្ងន់និងស្រាលតែម្តងហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២១ស្ថិតនៅក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន។

ជនរងគ្រោះទី១-ឈ្មោះ សែត មុំ ភេទស្រីអាយុ២៤ឆ្នាំរបួសបាក់ជើងខាងឆ្វេងនិងជនរងគ្រោះទី២-ឈ្មោះសែត ឌួង ភេទស្រីអាយុ៤០ឆ្នាំ រងរបួសដៃខាងស្ដាំហើយអ្នកទាំងពីរនាក់រស់នៅក្នុងភូមិស្ទឹងត្រង់ឃុំស្ទឹងត្រង់ស្រុកសាលាក្រៅខេត្តប៉ៃលិន ។

Sponsor

ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួនមានឈ្មោះ ស៊ុន ពិសិដ្ឋ ភេទ ប្រុសអាយុ២៦ឆ្នាំស្នាក់នៅបណ្តោះអាសន្នក្នុងភូមិផ្សារព្រំជើងឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិនដោយកម្លាំងនគរបាលឃាត់ខ្លួនបានភ្លាមៗក្រោយពីជនរងគ្រោះបានដាក់ពាក្យបណ្ដឹង។

ក្រោយពេលធ្វើសកម្មភាពឆក់កាបូបបានហើយសម្ភារៈដែលបាត់មានដូចជា ៖ប្រាក់ចំនួន២០ម៉ឺនរៀល, ទូរស័ព្ទចំនួន ០១គ្រឿង។
រីឯជនសង្ស័យចំនួន០២នាក់ទៀតគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយព្រោះពេលនេះពួកគេកំពុងរត់គេចខ្លួន។

ជនសង្ស័យដែលឃាត់ខ្លួនត្រូវបានសមត្ថកិច្ចយកទៅអធិការដ្ឋានស្រុកសាលាក្រៅដើម្បីកសាងសំណុំរឿងតាមនីតិវិធីនិងជនសង្ស័យ ០២នាក់ទៀតដែលបានរត់គេចខ្លួនកម្លាំងជំនាញកំពុងធ្វើការស្រាវ ជ្រាវបន្ត ។

ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តប៉ៃលិន។
ជនសង្ស័យដែលជិះធ្វើសកម្មភាពត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ៕