ទីតាំងណេតNetភ្នាល់បាល់អត់យីហោមួយកន្លែងនៅតាមបណ្តោយផ្លូវ២២១មិនឆ្ងាយពីសាលាសង្កាត់ផ្សារដេប៉ូ២សង្ស័យអត់ច្បាប់កំពុងបើកដំណើរការដោយមានបង្គប់ល្បែងស៊ីសងខុសច្បាប់

ទីតាំងណេតNetភ្នាល់បាល់អត់យីហោមួយកន្លែងនៅតាមបណ្តោយផ្លូវ២២១មិនឆ្ងាយពីសាលាសង្កាត់ផ្សារដេប៉ូ២សង្ស័យអត់ច្បាប់កំពុងបើកដំណើរការដោយមានបង្គប់ល្បែងស៊ីសងខុសច្បាប់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ៖ ទីតាំងណេតNetអត់យីហោមួយកន្លែងកំពុងតែបើកលេងយ៉ាងរលូនសង្ស័យអត់ច្បាប់ដែលស្ថិតនៅផ្លូវ២២១សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោករាជធានីភ្នំពេញមិនឆ្ងាយពីសាលាសង្កាត់ដេប៉ូ២ទីតាំងនេះកំពុងតែបើកដំណើរការបង្គប់ល្បែងស៊ីសងតាមអនឡាញ(បៀរ Joker ហ្គេមភ្នាល់ ភ្នាល់បាល់)និងល្បែងស៊ីសងគ្រប់ប្រភេទផ្សេងៗទៀតយ៉ាងរលូន។

តាមការលើកឡើងនៅក្បែរៗដែលរស់នៅតំបន់នោះបានបង្ហើបឲ្យដឹងថាទីតាំងណេតមួយកន្លែងខាងលើនេះឃើញបើកទទួលភ្ញៀវទាំងយប់ទាំងថ្ងៃជាពិសេសសំបូរទៅដោយជនអនាធិបតេយ្យគ្មានមុខរបរពិត ប្រាកដចូលទៅលេងហ្គេមJoker បៀនិងល្បែងភ្នាល់អនឡាញ ផ្សេង ទៀតយ៉ាងអនាធិបតេយ្យនិងមិនទាន់មានអាជ្ញាធរនិងសមត្ថកិច្ចពាក់ ព័ន្ធក្នុងមូលដ្ឋានចុះបង្ក្រាបទប់ស្កាត់ឡើយ។

Sponsor

ប្រជាពលរដ្ឋដដែលបានបន្តទៀតថា៖រាល់យប់ពួកគាត់មានការព្រួយ បារម្ភយ៉ាងខ្លាំងចំពោះសុខទុក្ខរបស់គាត់ព្រោះទីតាំងណេតបង្គប់ល្បែងស៊ីសងខុសច្បាប់កំពុងតែដំណើរការយ៉ាងរលូននៅក្នុងមូល ដ្ឋាននិងសំបូរទៅដោយជនញៀនល្បែងដែលមានសភាពស្លេកស្លាំង ស្គាំងស្គមដូចជនញៀនថ្នាំបានប្រមូលផ្ដុំគ្នាមកលេងល្បែងភ្នាល់អនឡាញក្នុងទីតាំងនេះ។

ប្រជាពលរដ្ឋស្នើសុំទៅដល់លោក ជា ពិសី អភិបាលនៃគណអភិបាល ខណ្ឌដូនពេញដែលទើបនិងឡើងមកកាន់សូមមេត្តាចាត់កម្លាំងជំនា ញចុះពិនិត្យមើលទីតាំងណេតខាងលើនេះផងទាន។

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងនឹងរង់ចាំការបំភ្លឺពីសមត្ថកិច្ចនិងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ៕