អភិបាលរាជធានីបញ្ជាអាជ្ញាធរខណ្ខយកចិត្តទុកដាក់កុំឲ្យកើតមាន ឡើងសាជាថ្មីនឹងត្រូវទប់ស្កាត់នូវផ្ទះបណ្តែតទឹកនិងសំណង់មិនរៀបរយតាមដងទន្លេ

អភិបាលរាជធានីបញ្ជាអាជ្ញាធរខណ្ខយកចិត្តទុកដាក់កុំឲ្យកើតមាន ឡើងសាជាថ្មីនឹងត្រូវទប់ស្កាត់នូវផ្ទះបណ្តែតទឹកនិងសំណង់មិនរៀបរយតាមដងទន្លេ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាពនិងសម្លេងជា មួយអាជ្ញាធរខណ្ឌកងកម្លាំងប្រដាប់អាវុធចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញនិងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតនៅរសៀលថ្ងៃទី២៥ខេវិច្ឆិកា ឆ្នាំ២០២១អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានបញ្ជាឲ្យអាជ្ញាធរខណ្ឌពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកលើការទប់ស្កាត់ កុំឱ្យផ្ទះបណ្ដែតទឹកសំណង់មិនរៀបរយតាមដងទន្លេកើតមានឡើងជាថ្មីវិញ។

ហើយត្រូវយកចិត្តទុកដាក់នឹងចុះពិនិត្យជាប្រចាំនៅតាមដងទន្លេនៅ ក្នុងមូលដ្ឋានរបស់ខ្លួន។

Sponsor

អាជ្ញាធរខណ្ឌដែលមានភូមិសាស្ត្រនិងមូលដ្ឋាននៅតាមដងទន្លេត្រូវមានវិធានការអោយបានម៉ឺងម៉ាត់លើការរៀបចំសណ្ដាប់ធ្នាប់នៅតាមដងទន្លេឱ្យបានល្អប្រសើរមួយកម្រិតថែមទៀតស្របពេលដែលរាជរដ្ឋាភិបាលបានបើកប្រទេសឲ្យប្រក្រតីឡើងវិញ។

លោកអភិបាលបានមានប្រសាសន៍បញ្ជាក់ថាចំពោះចំណាត់ការនៃការរៀបចំសណ្ដាប់ធ្នាប់នៅតាមដងទន្លេនាពេលកន្លងមកគឺពិតជាទទួលបាននូវការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋរាជរដ្ឋាភិបាល និងទទួលបានការកោតសរសើរពីអន្តរជាតិផងដែរ។

ដូច្នេះអាជ្ញាធរខណ្ឌពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់លើការទប់ស្កាត់ធ្វើយ៉ាងណាកុំឱ្យផ្ទះបណ្ដែតទឹកសំណង់មិនរៀបរយតាមដងទន្លេនេះកើតឡើងវិញ។

អាជ្ញាធរខណ្ឌត្រូវតែយកចិត្តទុកដាក់នឹងចុះពិនិត្យជាប្រចាំនៅតាមដងទន្លេនៅក្នុងមូលដ្ឋានរបស់ខ្លួនដោយមិនឲ្យមានការកើតឡើងវិញ នូវសំណង់មិនរៀបរយតាមដងទន្លេនេះឡើយ។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ទៀតថាៈ ការអនុវត្តការងារលើការរៀបចំសណ្ដាប់ធ្នាប់តាមដងទន្លេទទួលបាននូវភាពជោគជ័យនេះ គឺពិតជាមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋនិងការខិតខំប្រឹងប្រែង របស់អាជ្ញាធររបស់យើង ។
ដូច្នេះលោកស្នើឲ្យយើងបន្តកិច្ចការងារនេះឲ្យបានប្រសើរថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យដងទន្លេរបស់យើងមានសណ្តាប់ធ្នាប់របៀបរៀប និងមានបរិស្ថានល្អប្រសើរ។

លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថាការរៀបចំសណ្ដាប់ធ្នាប់នៅតាមដងទន្លេគឺជាផ្នែកមួយហើយប៉ុន្តែការរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវគឺជារឿងមួយទៀតដែលអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវចូលរួមអនុវត្តធ្វើយ៉ាងណាអោយការរៀបចំ សណ្តាប់ធ្នាប់តាមដងផ្លូវឲ្យមានសោភ័ណភាពល្អប្រសើរសមជារាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា៕