ដឹងពីមូលហេតុហើយក្រោយពីសមត្ថកិច្ចឃាត់ក្រុមជនដៃដល់ចំនួន៤នាក់ ក្នុងចំណោមបក្ខពួក៥នាក់ដែលបាញ់ប្រហារទៅលើបុរសម្នាក់ដោយអាវុធខ្លីK59កាលពីប៉ុន្មានថ្ងៃមុនត្រុវបានស្រាវជ្រាវឃាត់ខ្លួនបានហើយព្រោះជនរងគ្រោះខាងតាមដាន

ដឹងពីមូលហេតុហើយក្រោយពីសមត្ថកិច្ចឃាត់ក្រុមជនដៃដល់ចំនួន៤នាក់ ក្នុងចំណោមបក្ខពួក៥នាក់ដែលបាញ់ប្រហារទៅលើបុរសម្នាក់ដោយអាវុធខ្លីK59កាលពីប៉ុន្មានថ្ងៃមុនត្រុវបានស្រាវជ្រាវឃាត់ខ្លួនបានហើយព្រោះជនរងគ្រោះខាងតាមដាន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តកណ្ដាល: សមត្ថកិច្ចបំបែកសំណុំរឿងករណីឃាតកម្មដែលបានកើតឡើងកាលពីថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២១វេលាម៉ោង១៨និង២០ នាទីនៅចំណុចភូមិថ្មីឃុំសន្លុងស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ។

ក្រុមជនសង្ស័យសរុបមានគ្នា៥ឃាត់ខ្លួនបាន៤នាក់នៅថ្ងៃទី២៤ខែវិច្ឆិការនេះ
ទី១-ឈ្មោះ អ៊ាន់ ម៉េងឡេង ហៅ ខ្លា ហៅ ប៉ាវ ហៅ ម៉េង ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ជនដៃដល់)
ទី២-ឈ្មោះ ជឿន ជីវ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
ទី៣-ឈ្មោះ យឿន សុខនឿន ហៅ ម៉េងតូច ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្វាយអាត់កណ្ដាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
ទី៤-ឈ្មោះ អាង រស្មី ហៅចែង ហៅស៊ុយ ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រីឯជនសង្ស័យម្មាក់ទៀតរត់គេចខ្លួនបានស្រមោល។
ដោយឡែកជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ឆែម ឆា ភេទប្រុស អាយុ៦៤ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិថ្មី ឃុំសន្លុងស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។
វត្ថុតាងចាប់យកៈ១-ម៉ូតូចំនួន០១គ្រឿងម៉ាក HONDA BEAT ពណ៌សលាយក្រហមពាក់ផ្លាកលេខ តាកែវ 1Q-2185,២-ខោអាវចំនួន ០១កំផ្លេឬ,៣-សំបកគ្រាប់កាំភ្លើងខ្លីចំនួន ០៥គ្រាប់ លេខ 380និង៤-ក្បាលគ្រាប់កាំភ្លើងខ្លីបាញ់រួចចំនួន ០១ ។

Sponsor

ក្រោយពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសន្លុងទទួលបានព័ត៌មានថា មានករណីបាញ់សម្លាប់បុរសម្នាក់នៅកន្លែងកើតហេតុភ្លាមនោះកម្លាំងប៉ុស្តិ៍ក៏ចុះដល់កន្លែងកើតហេតុនរួចរាយការណ៍ទៅនគរបាលជំនាញស្រុកនិងរាយការណ៍បន្តទៅនគរបាលជំនាញខេត្តចុះមកដល់ចំណុចកើតដោយពិនិត្យឃើញថាជនរងគ្រោះមានរបួសស្នាមទ្រូងខាងស្ដាំ ០១កន្លែង,របួសចិញ្ចើមខាងឆ្វេងធ្លាយចូលទៅគុម្ពត្រចៀកខាងស្ដាំ ០១កន្លែង ,របួសស្នាមចូលលើត្រចៀកខាងឆ្វេង០១កន្លែង និងរបួសស្នាមចេញផ្នែកក្បាលខាងក្រោយ ០១កន្លែង ។

បន្ទាប់ពីធ្វើការពិនិត្យរួចសមត្ថកិច្ចជំនាញបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយអំពើឃាតកម្មហើយបានកសាងសំណុំរឿងដើម្បីធ្វើការស្រាវជ្រាវដោយមានការសម្របសម្រួលដឹកផ្ទាល់ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល,លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាលលោកឧត្តមសេ នីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ,លោកឧត្តម សេនីយ៍ត្រី សំ តុលា មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាលនិងមានការចូលរួមលោកឧត្តមសេនីយ៍ស្នងការរងមេបញ្ជាការរងកងរាជអាវធហត្ថខេត្ត,លោកនាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត, លោកអធិការ, អធិការរង, នាយប៉ុស្តិ៍រដ្ឋបាលមេបញ្ជាការកងរាជអាវុធ ហត្ថស្រុករហូតក្តាប់មុខសញ្ញាបានឈានដល់ឃាត់ខ្លួនជនសង្ស័យបាន៤នាក់ រីឯម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

មូលហេតុដែលក្រុមជនសង្ស័យបាញ់សម្លាប់ជនរងគ្រោះនេះគឺដោយចោទប្រកាន់ថាមកពីជនរងគ្រោះបានតាមដានពួកគេពីរឿងចែកចាយថ្នាំញៀនហើយជនរងគ្រោះឈ្មោះ ឆែម ឆា ក៏ធ្លាប់ទៅលបមើលឈ្មោះ អ៊ាន់ ម៉េងឡេង, ឈ្មោះ អាង រស្មី និងបក្ខពួកដែលកំពុងចែកចាយនិងប្រើប្រាស់ថ្នាំញៀននៅចំការឫស្សីពីងពង់នៅភូមិដុល ហើយចាប់ពីពេលនោះមកឈ្មោះ អ៊ាន់ ម៉េងឡេង ក៏តាមដាននិងរៀបចំគម្រោងសម្លាប់ឈ្មោះ ឆែម ឆា តែម្ដង។

សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលអនុវត្តតាមនីតិវិធី៕