ជនភៀសខ្លួនលួចឆ្លងដែនខុសច្បាប់តាមផ្លូវសមុទ្រពីបារាំងទៅអង់ គ្លេសជួបឧបត្តហេតុខ្យល់បោកបកខ្លាំងបណ្តាលអោយលិចទូកស្លាប់ស្ត្រីមានផ្ទៃពោះនិងកុមារ២៧នាក់

ជនភៀសខ្លួនលួចឆ្លងដែនខុសច្បាប់តាមផ្លូវសមុទ្រពីបារាំងទៅអង់ គ្លេសជួបឧបត្តហេតុខ្យល់បោកបកខ្លាំងបណ្តាលអោយលិចទូកស្លាប់ស្ត្រីមានផ្ទៃពោះនិងកុមារ២៧នាក់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បារាំ៖ នៅថ្ងៃទី២៦ខែវិច្ឆិការមានកុមារបីនាក់ស្រី7នាក់និងបុរស17 នាក់បានស្លាប់ដោយព្យាយាមឆ្លងដែនកាត់តាមច្រកសមុទ្រពីបារាំងទៅអង់គ្លេស។

រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង Gerald Darmanin បាន​បញ្ជាក់​ថាមានសពស្ត្រីមានផ្ទៃពោះត្រូវបានរកឃើញដែលស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់។

Sponsor

ប៉ូលិសបាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ថាមនុស្សទីប្រាំត្រូវបានចាប់ ខ្លួនពាក់ព័ន្ធនឹងឧប្បត្តិហេតុលិចទូកនេះ។
វាជាការបាត់បង់ជីវិតតែមួយដ៏ធំបំផុតនៅក្នុងច្រកសមុទ្រនេះ ចាប់តាំងពីអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុកបានចាប់ផ្តើមប្រមូលទិន្នន័យក្នុងឆ្នាំ 2014។

មានការភ័យខ្លាចថាសោកនាដកម្មអាចកើតឡើងនៅពេលដែលទូកលេីសចំណុះធ្លាយខ្យល់។

លោក Bernard Barron ប្រធានសេវាសង្គ្រោះ SNSM នៅទីក្រុង Calais បាននិយាយថាទូកនេះអាចដឹកមនុស្សយ៉ាងហោចណាស់ 10នាក់ប៉ុណ្ណោះហើយ “ត្រូវបានខូចទ្រង់ទ្រាយទាំងស្រុងនៅពេលយើងរកឃើញ” ។
មានតែមនុស្ស២នាក់ប៉ុណ្ណោះដែលនៅរស់ពីការលិចទូកនេះ។