ប៉ូលីសបំបែកសំបុកក្រុមចោរលួចម៉ូតូមួយយ៉ាងសកម្មឃាត់បាន៣ នាក់និងម៉ូតូដែលលួចបាន៤គ្រឿងនិងវត្ថុតាងមួយចំនួន

ប៉ូលីសបំបែកសំបុកក្រុមចោរលួចម៉ូតូមួយយ៉ាងសកម្មឃាត់បាន៣ នាក់និងម៉ូតូដែលលួចបាន៤គ្រឿងនិងវត្ថុតាងមួយចំនួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ពោធិសាត់ៈ សមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបក្រុមចោរលួចម៉ូតូឃាត់ខ្លួនបានជនសង្ស័យ៣នាក់និងសម្ភារះមួយចំនួនកាលពីវេលាម៉ោង៧និង៣០នាទីបន្តរហូតដល់ម៉ោង៥ល្ងាចថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២១នេះសមត្ថកិច្ចនគបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តពោធិសាត់ដោយបានស្រាវជ្រាវនិងបំបែកសំបុកក្រុមចោលួចម៉ូតូមួយក្រុម ដែលធ្វើសកម្មភាពនៅក្នុងខេត្តពោធិសាត់ហើយបានឃាត់ខ្លួនក្រុមជនសង្ស័យ៣នាក់រួមនឹងវត្ថុតាងម៉ូតូ៤គ្រឿង ។

ដោយមានការបញ្ជាផ្ទាល់ពីស្នងការនគបាលខេត្តពោធិសាត់លោកឧត្តមសេនីយ៍ទោ ស ថេង បានអោយលោកដឹកនាំកម្លាំងជំនាញនគបាលខេត្តដោយសហការជាមួយនគបាលក្រុងពោធិ៍សាត់បានចុះស្រាវជ្រាវនិងបំបែកសំបុកក្រុមចោលួចម៉ូតូបានមួយក្រុម។

Sponsor

ឃាត់ខ្លួនជនសង្ស័យជាមនុស្សប្រុស៣នាក់រួមមាន:
១.ឈ្មោះ រិទ្ធ ដែន អាយុ ៣៧ ឆ្នាំ មានមុខរបរ រត់ម៉ូតូឌុប ,
២.ឈ្មោះ ឈម ពយ អាយុ ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដពីរនាក់នេះរស់នៅភូមិកោះកែវឃុំត្រពាំងជងស្រុកបាកានខេត្តពោធិ៍សាត់និង
៣.ឈ្មោះ យឿន ចាន់រ៉ា អាយុ ៣៥ ឆ្នាំ មានមុខរបរ លក់ម៉ូតូ និងជាអ្នកទទួលផលចោរកម្ម រស់នៅភូមិគល់ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ សមត្ថកិច្ច បានធ្វើតេស្តទឹកនោម របស់ជនសង្ស័យទាំងបីនាក់ រកឃើញ មានសារធាតុញៀន ។

មុនឈានដល់ការបង្ក្រាបករណីខាងលើនេះនៅវេលាម៉ោង១១និង ៤៥នាទីថ្ងៃទី២៧ខែវិច្ឆិកានៅចំណុចផ្លូវជាតិលេខ៥នៅភូមិពាលញែក ១ សង្កាត់ផ្ទះព្រៃក្រុងពោធិ៍សាត់មានជនសង្ស័យ២នាក់មិនស្គាល់ អត្តសញ្ញាណជិះម៉ូតូមួយគ្រឿងបានមកលួចយកម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1A5134 ជារបស់ឈ្មោះឡាយ គន្ធា ភេទស្រី អាយុ ៤១ ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិ-សង្កាត់ កើតហេតុខាងលើ នៅពេលម្ចាស់ចតម៉ូតូទុកចោល មិនបានដកសោចេញ ហើយសមត្ថកិច្ចជំនាញ បានស្រាវជ្រាវ រហូតរកឃើញម៉ូតូ ដល់ទៅ ៣ គ្រឿង បន្ថែមទៀងផង។

ឃាត់ខ្លួនជនសង្ស័យ ទាំងបីនាក់ខាងលើនេះ មានម្នាក់ជាអ្នកទទួលផលចោរកម្ម ហើយក៏ជាជាងម៉ូតូ ផងដែរ ក្នុងនោះ សមត្ថកិច្ច បានដកហូតម៉ូតូ ប្រភេទហុងដាចំនួន ៤ គ្រឿង។

ជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាងម៉ូតូ៤គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តពោធិ៍សាត់ឃាត់ ខ្លួននិងនាំមកស្នងការដ្ឋាននគរបាលខេត្តសាកសួរនិងកសាងឯកសារ នឹងបញ្ជូនទៅសាលាដំបូងនៅថ្ងៃនេះ ៕